ព័ត៍មាន

កម្មាភិបាលនិងយុទ្ធជនជាង៧.០០០នាក់ចូលរួមការហាត់សមជាលើកដំបូងសម្រាប់ពិធីព្យុហយាត្រា

កម្មាភិបាលនិងយុទ្ធជនជាង៧.០០០នាក់ចូលរួមការហាត់សមជាលើកដំបូងសម្រាប់ពិធីព្យុហយាត្រា

(VOVWORLD) - នាព្រឹកថ្ងៃទី ២៥ មិថុនា យុទ្ធជនជាង ៧០០០ នាក់នៅទីតាំងចំនួន ៣ ក្នុងទីក្រុង ហាណូយ រួមមាន៖ មជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាជាតិលេខ ៤ Mieu Mon សកលវិទ្យា ល័យជាតិហាណូយ និងភូមិវប្បធម៌ទេសចរណ៍បណ្ដាជនជាតិ វៀតណាមបានចូលរួម វគ្គហាត់សមប្រមូលផ្ដុំគ្នា ដើម្បីត្រៀមរៀបចំសម្រាប់ពិធីព្យុហយាត្រារំលឹកខួប ៨០ ឆ្នាំ នៃបដិវត្តន៍ខែសីហា (ថ្ងៃទី ១៩ សីហា ឆ្នាំ ១៩៤៥ - ថ្ងៃទី ១៩ សីហា ឆ្នាំ២០២៥ និងទិវា បុណ្យជាតិ (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥)។

 
ផែនតន្ត្រីយោធាស្ត្រីចូលរួមក្នុងការហាត់សមរួម។ រូបថត៖ Trong Duc/VNA
នៅក្នុងវគ្គហាត់ កងកម្លាំងមកពីតំបន់ទាំង៣ បានផ្តោតសំខាន់លើការហ្វឹកហាត់ ខ្លឹមសារមូលដ្ឋាន តាមលទ្ធផលហ្វឹកហ្វឺននាពេលកន្លងមក សំដៅកែលម្អបច្ចេកទេស លើកកំពស់ភាពស្មើគ្នា និងភាពត្រឹមត្រូវក្នុងផែនដង្ហែក្បួននីមួយៗ និងត្រៀមរៀបចំឱ្យ បានល្អសម្រាប់វគ្គហាត់សមប្រមូលផ្ដុំគ្នាពេញលេញនាពេលខាងមុខ។ បើធៀបនឹង ពិធីព្យុហយាត្រាក្នុងឱកាសរំលឹកខួប ៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu និងខួប ៥០ ឆ្នាំនៃការបង្រួបបង្រួមជាតិ ចំនួនផែនដង្ហែក្បួន និងចំនួនកម្មាភិបាល យុទ្ធជនដែល ចូលរួមក្នុងពិធីព្យុហយាត្រាលើកនេះបានកើនឡើង។ ក្នុងនោះកងទ័ពមានផែនចំនួន៣៨ ជាមួយនឹងកម្មាភិបាលនិងយុទ្ធជនជាង ៧៤០០នាក់។
អញ្ជើញត្រួតពិនិត្យវគ្គហាត់សម លោកឧត្តមសេនីយ៍ត្រី Vu Viet Hung ប្រធាន ស្នងការហ្វឹកហ្វឺនយោធា - សាលារៀន (អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម) អនុប្រធានអនុគណៈកម្មាធិការរៀបចំពិធីព្យុហយាត្រា បានឲ្យដឹងថា ក្រោយពីការ ហ្វឹកហ្វឺនរយៈពេលជិត ២០ ថ្ងៃ នេះជាលើកទីមួយហើយផែនដង្ហែក្បួនក្រោមការទទួល បន្ទុករបស់ក្រសួងការពារប្រទេស ធ្វើការហាត់សមប្រមូលផ្ដុំគ្នា។ ការរៀបចំការហាត់ សមរួមគ្នា គឺដើម្បីជួយឱ្យកងកម្លាំងស៊ាំនឹងលក្ខខណ្ឌអាកាសធាតុ សណ្ឋានដី និង សម្របសម្រួលដោយរលូនជាមួយផែនផ្សេងទៀត ត្រៀមរៀបចំឱ្យបានហ្មត់ចត់សម្រាប់ ពិធីព្យុហយាត្រាទ្រង់ទ្រាយធំនាពេលខាងមុខ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.