ព័ត៍មាន

កម្មវិធីជួបប្រាស្រ័យសិល្បៈ “នៅជារៀងរហូតជាមួយពេលវេលា” តបស្នងសង់គុណវីរៈជន យុទ្ធជនពលីនិងយុទ្ធជនពិការ

កម្មវិធីជួបប្រាស្រ័យសិល្បៈ “នៅជារៀងរហូតជាមួយពេលវេលា” តបស្នងសង់គុណវីរៈជន យុទ្ធជនពលីនិងយុទ្ធជនពិការ

(VOVWORLD) - កម្មវិធីនេះត្រូវបានប្រារព្ធឡើង នាថ្ងៃទី ២៦ កក្កដា នៅទីក្រុងហាណូយ សំដៅបង្ហាញពីសីលធ៌ម “ផឹកទឹកនឹកដល់ប្រភពដើម” “តបស្នងសងគុណ” ចំពោះការរួមវិភាគទានដ៏ធំធេងរបស់វីរជនយុទ្ធជនពលី និងយុទ្ធជនពិការក្នុងបុព្វហេតុរំដោះជាតិ កសាង និងការពារមាតុភូមិ។

លោកវរសេនីយ៍ត្រី Do Phu Tho និពន្ធនាយកនៃកាសែតអតីតយុទ្ធជនវៀតណាម

ស្នាដៃក្នុងកម្មវិធីមានបទចម្រៀងអំពីប្រធានបទ យុទ្ធជនពិការ និងយុទ្ធជនពលី ស្ងើចសរសើរមាតុភូមិ និងប្រទេសជាតិ សម្តែងដោយតារាចម្រៀង និងសិល្បករនៃក្រុមសិល្បៈយោធភូមិភាគទី១ និងក្រុមសិល្បៈមួយចំនួននៃខេត្ត Bac Ninh និងទីក្រុងហាណូយ។ លោកវរសេនីយ៍ត្រី Do Phu Tho និពន្ធនាយកនៃកាសែតអតីតយុទ្ធជនវៀតណាម ដែលជាអង្គភាពរៀបចំព្រឹត្តិការណ៍បានឲ្យដឹងថា៖ “មុនពេលកម្មវិធីនេះប្រព្រឹត្តទៅ យើងបានរៀបចំដំណើរទៅចែកអំណោយដល់គ្រួសារយុទ្ធជនពលីមួយចំនួន នៅទីក្រុងហាណូយ និងខេត្ត Hung Yen រួមទាំងយុទ្ធជនពិការ និងយុទ្ធជនមានជំងឺមួយចំនួនផងដែរ។ ចាប់ពីថ្ងៃនេះរហូតដល់កម្មវិធីប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែកក្កដា យើងនឹងបន្តដំណើរតបស្នងសង់គុណជូនចំពោះគ្រួសារយុទ្ធជន ពលី យុទ្ធជនដែលរងរបួស និងយុទ្ធជនមានជំងឺ”។

ក្នុងកម្មវិធីនោះ អំណោយជាក់ស្តែងជាច្រើននឹងត្រូវបានប្រគល់ជូនគ្រួសារយុទ្ធជនពិការ យុទ្ធជនពលី វីរៈអ្នកម្តាយវៀតណាម និងក្រុមគ្រួសារដែលមានគុណូបការៈចំពោះបដិវត្តន៍នៅខេត្ត ក្រុងមួយចំនួនទូទាំងប្រទេស៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.