ព័ត៍មាន

កម្មវិធីសិល្បៈ “ជំនឿជាក់លើបក្សជារៀងរហូត”

កម្មវិធីសិល្បៈ “ជំនឿជាក់លើបក្សជារៀងរហូត”

(VOVWORLD) - កម្មវិធីសិល្បៈ “ជំនឿជាក់លើបក្សជារៀងរហូត” លើកទី ១៩ ក្រោមប្រធានបទ “៩៥ និទាឃរដូវ និងយុគសម័យនានារបស់ប្រទេសជាតិ” បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ២២ មករា នៅទីក្រុងហាណូយ។

ឈុតសម្ដែងមួយនៅក្នុងកម្មវិធីសិល្បៈ “ជំនឿជាក់លើបក្សជារៀងរហូត”។ (រូបថត៖ qdnd.vn)
កម្មវិធីនេះត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម សហការជាមួយទស្សនាវដ្តីកុម្មុយនិស្ត ទូរទស្សន៍វៀតណាម សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាម ដើម្បីអបអរសាទរខួបលើកទី ៩៥ ទិវា បង្កើតបក្សកុម្មុយនិស្តវៀតណាម (៣/កុម្ភៈ/១៩៣០ - ៣/កុម្ភៈ/២០២៥)។ កម្មវិធីនេះត្រូវបានវិនិយោគយ៉ាងល្អិតល្អន់និងប្រកបដោយភាពច្នៃប្រឌិត។
អញ្ជើញមកទស្សនាកម្មវិធីដោយផ្ទាល់ កម្មាភិបាល និងបក្ខជនជាច្រើនបានសម្តែងថា៖ “យុគសម័យស្ទុះឈានទៅមុខ គឺជាយុគសម័យដែលយើងត្រូវសម្រេចបាននូវ គោលដៅដែលមហាសន្និបាតបក្សលើកទី១៣បានកំណត់។ ប្រការសំខាន់បំផុតគឺត្រូវ ដឹកនាំការអនុវត្តយ៉ាងខ្លាំងក្លា នូវការរៀបចំក្បាលម៉ាស៊ីននយោបាយឡើងវិញឲ្យមាន លក្ខណៈ "បម្រួម ផលិតភាព និងប្រសិទ្ធភាព"។ ការរៀបចំអនុវត្តគឺជាការងារដ៏ សំខាន់។ គោលជំហរមានរួចហើយ បញ្ហាសំខាន់គឺរបៀបរៀបចំ និងអនុវត្តន៍យ៉ាងដូចម្ដ៉េច”។
“ក្នុងការស្ទុះឈានឡើងរបស់ប្រជាជាតិ អ្វីដែលសំខាន់បំផុតគឺ៖ បើប្រទេសជាតិស្ទុះ ឈានឡើង ប្រជាពលរដ្ឋម្នាក់ៗត្រូវតែស្ទុះឈានឡើងដែរ។ បើចង់ឲ្យប្រជាពលរដ្ឋស្ទុះ ឈានឡើង ដំបូងបង្អស់គឺជួរកម្មាភិបាល បក្ខជន ត្រូវតែជាអ្នកត្រួសត្រាយ។ ពីនោះ នឹងក្លាយជាកម្លាំងចលករ ជាពន្លឺត្រួសត្រាយផ្លូវសម្រាប់ប្រជាជាតិទាំងមូលស្ទុះ ឈានឡើង”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.