ព័ត៍មាន

កងទ័ពការពារព្រំដែនទីក្រុងដាណាំងចេញដំណើរអនុវត្តន៍ "យុទ្ធនាការក្វាងទ្រុង"

កងទ័ពការពារព្រំដែនទីក្រុងដាណាំងចេញដំណើរអនុវត្តន៍ "យុទ្ធនាការក្វាងទ្រុង"

(VOVWORLD) - នាថ្ងៃទី ២៣ ខែធ្នូ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទីក្រុងដាណាំង បាន បញ្ជូនកម្មាភិបាល យុទ្ធជនចំនួន ៥០ នាក់ឱ្យចេញដំណើរចូលរួម "យុទ្ធនាការ ក្វាងទ្រុង" ដើម្បីគាំទ្រការសាងសង់ផ្ទះសម្រាប់ប្រជាជននៅតំបន់ព្រំដែន។

កម្មាភិបាលនិងយុទ្ធជនចេញដំណើរបំពេញភារកិច្ច។ (រូបថត៖ VOV)
តាមនោះ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ កងទ័ពការ ពារព្រំដែនទីក្រុងដាណាំង នឹងសាងសង់ផ្ទះចំនួន ៥ ខ្នងសម្រាប់គ្រួសារជនជាតិ Co Tu ចំនួន ៥ គ្រួសារនៅក្នុងឃុំ Tay Giang ទីក្រុងដាណាំង។ នេះជាបណ្ដាគ្រួសារដែល បានបាត់បង់ផ្ទះសម្បែង ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ក្នុងខែតុលា និងខែវិច្ឆិកាកន្លងទៅ។
លោកវរសេនីយ៍ឯក Hoang Van Man ស្នងការនយោបាយនៃកងទ័ពការពារ ព្រំដែនទីក្រុងដាណាំង បានស្នើឱ្យកម្មាភិបាល យុទ្ធជនទាំងអស់ លើកកំពស់ស្មារតី ការទទួលខុសត្រូវ វិន័យ ជំនះពុះពារលើការលំបាក និងសម្រេចឲ្យបានល្អនូវភារកិច្ចដែល បានប្រគល់ជូន ជួយប្រជាជនឱ្យមានផ្ទះសម្បែង ដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មី ប្រពៃណី៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.