ព័ត៍មាន

កងទ័ពនិងប្រជាជន​នៅ​ស្រុកកោះ Truong Sa រីករាយ​ស្វាគមន៍និទាឃរដូវ

កងទ័ពនិងប្រជាជន​នៅ​ស្រុកកោះ Truong Sa រីករាយ​ស្វាគមន៍និទាឃរដូវ

(VOVWORLD) - នៅឆ្ងាយពីដីគោក ជីវភាពរបស់យុទ្ធជនកងទ័ពនិងប្រជាជននៅលើកោះ Truong Sa នៅតែជួបការលំបាកជាច្រើន ប៉ុន្តែជារៀងរាល់ឆ្នាំ នៅពេលបុណ្យតេតខិតមកជិត និងនិទាឃរដូវមកដល់ម្តងៗ ដោយទទួលបានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ កងទ័ព និងប្រជាជនទូទាំងប្រទេស ទំនិញនិងអំណោយបុណ្យតេតរាប់រយតោន ត្រូវបាននាវាទ័ពជើងទឹកនាំយកមកជូនដល់យុទ្ធជននិងប្រជាជននៅស្រុកកោះ។

ដូច្នេះហើយ បុណ្យតេតរបស់យុទ្ធជននិងប្រជាជននៅលើកោះដាច់ស្រយាលនៅតែពោពេញទៅដោយរសជាតិនៃស្រុកកំណើត។ នាប៉ុន្មានថ្ងៃនេះ ទន្ទឹមនឹងភារកិច្ចត្រៀមប្រយុទ្ធ យុទ្ធជណនិងប្រជាជន Truong Sa មានភាពអ៊ូអរដើម្បីស្វាគមន៍និទាឃរដូវ។

ក្រុមការងារ និងបញ្ជាការដ្ឋាននៅកោះ Truong Sa ជូនអំណោយដល់គ្រួសារលើកោះ។ រូបថត៖ qdnd.vn

ជារៀងរាល់ឆ្នាំ ការងារថែទាំបុណ្យតេតតែងតែទទួលបានការយកចិត្តទុកដាក់ជាពិសេសពីថ្នាក់ដឹកនាំ និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់នៅលើកោះ។ ថ្វីត្បិតតែនៅឆ្ងាយពីដីគោកក៏ដោយ ប៉ុន្តែក្នុងប៉ុន្មានថ្ងៃនេះ នៅស្រុកកោះ Truong Sa ពោពេញទៅដោយរសជាតិនៃបុណ្យតេតប្រពៃណី ជាមួយសាច់ជ្រូក ខ្ទឹមក្រហម នំអន្សោមជ្រុងពណ៌ខៀវ អាហារស្រស់ៗ និងគ្រឿងទេសសម្រាប់ធ្វើម្ហូបប្រចាំថ្ងៃ។

"រីករាយអំណរនិទាឃរដូវដោយមិនបំភ្លេចភារកិច្ច" គឺជាបទបញ្ជាដែលដាក់ជាប់ក្នុងបេះដូងយុវជនម្នាក់ៗនៅ Truong Sa។ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ យុទ្ធជន Truong Sa នៅតែកាន់កាំភ្លើងយ៉ាងរឹងមាំដើម្បីឲ្យដីគោកនឹងនរចិត្ត រីករាយអំណរបុណ្យតេត និងនិទាឃរដូវដោយសុខសន្តិភាព៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.