ព័ត៍មាន

កងទ័ពអ៊ីស្រាអែលរងការចោទប្រកាន់ពីបទវាយប្រហារលើ​កងកម្លាំងរក្សាសន្តិភាពអន្តរជាតិ

កងទ័ពអ៊ីស្រាអែលរងការចោទប្រកាន់ពីបទវាយប្រហារលើ​កងកម្លាំងរក្សាសន្តិភាពអន្តរជាតិ

(VOVWORLD) - សមរភូមិនៅលីបង់បន្តឡើងកម្តៅដូចនឹងការព្យាករណ៍របស់មជ្ឈដ្ឋានអ្នកវិភាគ នៅពេលដែលកងទ័ពអ៊ីស្រាអែលបានដាក់ពង្រាយប្រតិបត្តិការយោធាដ៏គួរឱ្យព្រួយបារម្ភជាច្រើន រួមទាំងការវាយប្រហារលើកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ទាហានម្នាក់ភ្ជាប់ទង់ជាតិអ៊ីស្រាអែលទៅលើរថក្រោះមួយគ្រឿង ក្នុងអំឡុងសមយុទ្ធយោធាមួយ រវាងអ៊ីស្រាអែលនិងលីបង់ កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣។ រូបថត៖ REUTERS/Lisi Niesner

កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសលីបង់ (UNIFIL) នៅថ្ងៃទី ២៦ ខែតុលា បានចោទប្រកាន់រថក្រោះមួយគ្រឿងរបស់កងទ័ពអ៊ីស្រាអែលបានបាញ់ទៅលើទាហានអង្គការសហប្រជាជាតិនៅភាគខាងត្បូងប្រទេសលីបង់ ខណៈដែលយន្តហោះដ្រូនរបស់អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកនៅជិតក្រុមយាមល្បាតរបស់អង្គការសហប្រជាជាតិ។ សេចក្តីប្រកាសរបស់ UNIFIL បានបញ្ជាក់ថា ប្រតិបត្តិការរបស់កងទ័ពអ៊ីស្រាអែលបានរំលោភលើសេចក្តីសម្រេចចិត្តលេខ ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីប្រទេសលីបង់ និងបានរំលោភលើអធិបតេយ្យភាពរបស់ប្រទេសលីបង់។

កាលពីដើមខែតុលា UNIFIL ក៏បានចោទប្រកាន់កងទ័ពអ៊ីស្រាអែលចំនួនពីរលើក ពីបទទម្លាក់គ្រាប់បែកនៅជិតទាហានអង្គការសហប្រជាជាតិនៅភាគខាងត្បូងប្រទេសលីបង់ ដែលបណ្តាលឱ្យទាហានម្នាក់រងរបួស៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.