ព័ត៍មាន

កងទ័ពវៀតណាមចូលរួមពិធីព្យុហយាត្រាអបអរសាទរខួបលើកទី ៨០ ទិវាជ័យជំនះនៃសង្គ្រាមការពារមាតុភូមិដ៏មហិមារនៅរុស្ស៊ី

កងទ័ពវៀតណាមចូលរួមពិធីព្យុហយាត្រាអបអរសាទរខួបលើកទី ៨០ ទិវាជ័យជំនះនៃសង្គ្រាមការពារមាតុភូមិដ៏មហិមារនៅរុស្ស៊ី

(VOVWORLD) - នារសៀលថ្ងៃទី ២២ មេសា នៅសាលានាយទាហានទ័ពជើងគោកលេខ ១ លោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាមបានប្រគល់ភារកិច្ច និងលើកទឹកចិត្តកងកម្លាំងនៃកងទ័ពប្រជាជន វៀតណាម ដែលអញ្ជើញចូលរួមពិធីព្យុហយាត្រាដើម្បីអបអរសាទរខួប លើកទី ៨០ ទិវាជ័យជំនះនៃសង្គ្រាមការពារមាតុភូមិដ៏មហិមារនៅសហព័ន្ធរុស្ស៊ី (១៩៤៥ - ២០២៥)។

 
លោកឧត្តមសេនីយឯក Hoang Xuan Chien ប្រគល់អំណោយជូនកងកម្លាំងនានានៃកងទ័ពប្រជាជនវៀតណាមដែលចូលរួមពិធីព្យុហយាត្រាដើម្បីអបអរសាទរខួបលើកទី ៨០ ទិវាជ័យជំនះនៃសង្គ្រាមការពារមាតុភូមិដ៏មហិមារនៅសហព័ន្ធរុស្ស៊ី។ (រូបថត៖ VNA)
លោកឧត្តមសេនីយឯក Hoang Xuan Chien បានអះអាងថា នេះជាសកម្មភាព កិច្ចការបរទេសការពារជាតិដ៏សំខាន់មួយរបស់កងទ័ពក្នុងឆ្នាំនេះ ដោយមានអត្ថន័យ ពិសេសផ្នែកនយោបាយ និងការទូត រួមចំណែកពង្រឹងជំនឿទុកចិត្តជាយុទ្ធសាស្ត្ររវាង កងទ័ពទាំងពីរវៀតណាម -សហព័ន្ធរុស្ស៊ី។ ទន្ទឹមនឹងនោះ បង្ហាញពីទំនាក់ទំនងដ៏ ជិតស្និទ្ធយូរអង្វែង របស់វៀតណាមចំពោះប្រទេសដែលធ្លាប់បានរួមដំណើរ និងគាំទ្រ វៀតណាមក្នុងបុព្វហេតុការពារ និងកសាងប្រទេសជាតិផងដែរ។ យោងតាមលោកអនុ រដ្ឋមន្ត្រី ការដែលសហព័ន្ធរុស្ស៊ីអញ្ជើញវៀតណាមជាផ្លូវការ ឲ្យបញ្ជូនកងទ័ពទៅ ចូលរួមព្យុហយាត្រានៅទីលានក្រហម មិនត្រឹមតែបង្ហាញពីការគោរព និងការវាយតម្លៃ ខ្ពស់ចំពោះតួនាទីរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងជាសក្ខីភាពដ៏រស់រវើកនៃទំនាក់ ទំនងមិត្តភាពប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេស ទាំងពីរ ជាពិសេសលើវិស័យការពារជាតិ និងបច្ចេកទេសយោធា។ ការបញ្ជូនកង ទ័ពវៀតណាមទៅចូលរួមពិធី ព្យុហយាត្រាគឺជាសកម្មភាពជាក់ស្តែងដើម្បីអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយកិច្ចការបរទេសឯករាជ្យ ភាពខ្លួនទី ពឹងខ្លួន ពហុភាគីនិយម និងពិពិធកម្ម បង្ហាញពីការទទួលខុសត្រូវរបស់វៀតណាម ក្នុងការកសាង និងរក្សាបរិយាកាសសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការ អភិវឌ្ឍ។ វត្តមានរបស់ក្រុមទ័ពប្រជាជនវៀតណាមក្នុងពិធីនេះក៏ជាឱកាស មួយដើម្បីលើកកំពស់រូបភាព ឋានៈ និងឫទ្ធានុភាពរបស់កងទ័ពប្រជាជនវៀតណាម ដែលជាកងទ័ពបដិវត្តន៍រៀបរយ ចំណាន ទំនើបកម្មជាជំហានៗ ត្រៀមខ្លួនជាស្រេចរួម ចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិដើម្បីសន្តិភាព និងការ អភិវឌ្ឍប្រកបដោយចីរភាព។ ទន្ទឹមនឹងនោះ នេះជាឱកាសដ៏មានតម្លៃសម្រាប់កម្មា ភិបាល សិក្ខាកាមវ័យក្មេង នៃកងទ័ពប្រជាជនវៀតណាមប្រមូលបទពិសោធន៍ក្នុង ការងាររៀបចំ ចូលរួមក្នុងព្រឹត្តិការណ៍ធំៗ បម្រើប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាព នយោបាយ ការពារជាតិសំខាន់ៗរបស់បក្ស និងរដ្ឋនាពេលខាងមុខ។
លោកឧត្តមសេនីយឯក Hoang Xuan Chien បានស្នើឱ្យកងកម្លាំងដែលចូលរួម ពិធីនេះ បំពេញភារកិច្ចដែលបានប្រគល់ជូនឱ្យបានល្អ ធានាសុវត្ថិភាពដាច់ខាត លើគ្រប់វិស័យ តាមនោះ រួមចំណែកផ្សព្វផ្សាយរូបភាពដ៏ល្អប្រសើររបស់យុទ្ធជន វៀតណាមក្នុងក្រសែភ្នែកមិត្តភក្តិអន្តរជាតិ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.