ព័ត៍មាន

កងទ័ពវៀតណាមចូលរួមការហាត់សមសរុបនៃពិធី​ព្យុហយាត្រានៅទីលានក្រហម សហព័ន្ធរុស្ស៊ី

កងទ័ពវៀតណាមចូលរួមការហាត់សមសរុបនៃពិធី​ព្យុហយាត្រានៅទីលានក្រហម សហព័ន្ធរុស្ស៊ី

(VOVWORLD) - នារសៀលថ្ងៃទី ៧ ឧសភា ឧត្តមសេនីយ៍ទោ Nguyen Quang Ngoc អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមបានអញ្ជើញទៅសាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់នាយទាហាន និងយុទ្ធជនវៀតណាមដែលចូលរួមពិធីព្យុហយាត្រានៅទីលានក្រហម ទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី ដើម្បីអបអរសាទរខួបលើកទី ៨០ ទិវាជ័យជំនះលើហ្វាស៊ីសនិយម (១៩៤៥ - ២០២៥)។

ឧត្តមសេនីយ៍ទោ Nguyen Quang Ngoc ទៅសាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់នាយទាហាន និងយុទ្ធជនដែលចូលរួមពិធីព្យុហយាត្រានៅទីលានក្រហម ។ រូបថត៖ PV/VOV - Moscow

ឧត្តមសេនីយ៍ទោ Nguyen Quang Ngoc បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់នាយទាហាននិងយុទ្ធជននាពេលថ្មីៗនេះ ជាពិសេសក្នុងការហាត់សមសរុបនៃពិធីព្យុហយាត្រាយោធានៅទីលានក្រហម នៅព្រឹកថ្ងៃទី ៧ ឧសភា។ លោកបានសង្កត់ធ្ងន់ថា៖ “យើងមានជំនឿជាក់និងសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំគណៈប្រតិភូ គ្រូហ្វឹកហាត់ បុគ្គលិកបម្រើគណៈប្រតិភូ និងយុទ្ធជនទាំងអស់ដែលចូលរួមពិធីព្យុហយាត្រានៅទីលានក្រហមនាថ្ងៃទី ៩ ឧសភា នឹងរួបរួមគ្នា ខិតខំប្រឹងប្រែង ពង្រីកលទ្ធផលដែលសម្រេចបាននាពេលកន្លងមក បន្តហ្វឹកហាត់ ដើម្បីនៅថ្ងៃទី ៩ ឧសភា យើងឈានជើងយ៉ាងរឹងមាំនៅទីលានក្រហម សក្តិសមនឹងប្រពៃណីវីរៈភាពរបស់កងទ័ពប្រជាជនវៀតណាម។ យើងត្រូវបញ្ជាក់ពីអត្តចរិតដ៏ល្អប្រសើររបស់កងទ័ពលោកអ៊ុំហូ”។

យុទ្ធជនកងទ័ពវៀតណាមចំនួន ៦៨ នាក់នឹងចូលរួមក្នុងពិធីព្យុហយាត្រានៅទីលានក្រហម។ រូបថត៖ PV/VOV - Moscow

មុននោះ នាព្រឹកថ្ងៃទី ៧ ឧសភា យុទ្ធជនចំនួន ៦៨ នាក់នៃកងទ័ពប្រជាជនវៀតណាមបានចូលរួមក្នុងការហាត់សមសរុបនៃពិធីព្យុហយាត្រានៅទីលានក្រហម៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.