ព័ត៍មាន

កងនាវាទ័ពជើងទឹកលេខ ១២៩ ទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់កងទ័ពនិង​ប្រជាជន​នៅក្នុងតំបន់ពិសេស Truong Sa

កងនាវាទ័ពជើងទឹកលេខ ១២៩ ទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់កងទ័ពនិង​ប្រជាជន​នៅក្នុងតំបន់ពិសេស Truong Sa

(VOVWORLD) - រសៀលថ្ងៃទី ១៦ ខែមករា នៅទីក្រុងហូជីមិញ កងនាវាទ័ពជើងទឹកលេខ ១២៩ បានរៀបចំគណៈប្រតិភូមួយដើម្បីទៅសួរសុខទុក្ខ ប្រគល់អំណោយ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាល យុទ្ធជន និងប្រជាជនដែលកំពុងបំពេញភារកិច្ចនិងរស់នៅលើកោះដែលមានយានដ្ឋាននាវា និងភូមិនេសាទក្រោមការគ្រប់គ្រងរបស់កងនាវាទ័ពជើងទឹកលេខ ១២៩ នៅក្នុងតំបន់ពិសេស Truong Sa។

លោកវរសេនីយ៍ឯកបំរុង ប៊ូយ ង៉ុកសាង ស្នងការនយោបាយនៃកងនាវា បានលើកទឹកចិត្តកម្មាភិបាលនិងយុទ្ធជននៃនាវាលេខ ៦៣៨ មុនពេលចេញដំណើរ។ រូបថត៖ VOV

នេះគឺជាសកម្មភាពប្រចាំឆ្នាំក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះកងកម្លាំងដែលកំពុងបំពេញភារកិច្ចក្នុងតំបន់កោះសមុទ្រនៃមាតុប្រទេស ដោយរួមចំណែកផ្តល់កម្លាំងចិត្តដល់យោធា និងប្រជាជននៅតំបន់ពិសេស Truong Sa ក្នុងការជំនះលើការលំបាក និងបញ្ហាប្រឈមនានា ប្តេជ្ញាបំពេញភារកិច្ចការពារអធិបតេយ្យភាពកោះសមុទ្រមាតុភូមិ។

ផ្ទុកកូនឈើ និងសម្ភារៈលើនាវា សម្រាប់កម្មវិធី "ធ្វើឲ្យ Truong Saមានពណ៌បៃតង"។ រូបថត៖ VOV

ក្រៅពីសម្ភារៈសំខាន់ៗសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណី ដូចជា អង្ករដំណើប ស្លឹកសាគូ សណ្តែកខៀវ ដំណាប់ និងស្ករគ្រាប់ គណៈប្រតិភូក៏បាននាំយកអំណោយបុណ្យតេត សម្រាប់កម្មាភិបាល យុទ្ធជន និងប្រជាជនដែលកំពុងបំពេញភារកិច្ច និងរស់នៅលើកោះ Truong Sa ; ផ្គត់ផ្គង់បន្ថែមនូវទំនិញ និងរបស់របរចាំបាច់សម្រាប់យានដ្ឋាននាវា និងភូមិនេសាទ ដើម្បីត្រៀមខ្លួនបម្រើដល់អ្នកនេសាទដែលចេញទៅសមុទ្រមុន ក្នុង និងក្រោយបុណ្យតេតប្រពៃណី ឆ្នាំ២០២៦។ ទន្ទឹមនឹងនោះ គណៈប្រតិភូបាននាំយកកូនឈើចំនួន ៥០០ ដើម មកដាំនៅលើកោះ ដែលរួមចំណែកដល់ការអនុវត្តយ៉ាងល្អនូវកម្មវិធី "ធ្វើឱ្យTruong Sa មានពណ៌បៃតង"៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.