ព័ត៍មានកងវិស្វកម្មក្រុមលេខ ៣ សម្រេចដោយជោគជ័យនូវការត្រួតពិនិត្យ វាយតម្លៃសមត្ថភាពបំពេញភារកិច្ចនៅបេសកកម្ម UNISFA
កងវិស្វកម្មក្រុមលេខ ៣ សម្រេចដោយជោគជ័យនូវការត្រួតពិនិត្យ វាយតម្លៃសមត្ថភាពបំពេញភារកិច្ចនៅបេសកកម្ម UNISFA
ថ្ងៃពុធ, 17:34, 28/05/2025
Anh Huyen/VOV5
(VOVWORLD) - នាថ្ងៃទី ២៨ ឧសភា ក្នុងក្របខ័ណ្ឌនៃការត្រួតពិនិត្យវាយតម្លៃសមត្ថភាពប្រចាំឆ្នាំ (FC Performance Evaluation) ដែលរៀបចំដោយបេសកកម្មកងកម្លាំងសន្តិសុខ បណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅទីក្រុង Abyei (UNISFA) កងវិស្វកម្ម ក្រុមលេខ ៣ របស់វៀតណាមបានសម្រេចការវាយតម្លៃដោយជោគជ័យ អះអាងនូវ សមត្ថភាពគ្រប់ជ្រុងជ្រោយក្នុងការអនុវត្តភារកិច្ចរក្សាសន្តិភាពអន្តរជាតិ។
ក្រុមអធិការកិច្ចពិភាក្សាអំពីការសន្និដ្ឋានអធិការកិច្ច។ |
FC Performance Evaluation គឺជាការត្រួតពិនិត្យ វាយតម្លៃសមត្ថភាពដោយចាប់បង្ខំ ដែលរៀបចំជារៀងរាល់ឆ្នាំដោយអង្គការសហប្រជាជាតិសម្រាប់អង្គភាព ទ័ពមកពីប្រទេសនានា ហើយអនុវត្តន៍ចំពោះបេសកកម្មរក្សាសន្តិភាពទាំងអស់។
យោងតាមការវាយតម្លៃរបស់ក្រុមអធិការកិច្ច កងវិស្វកម្មក្រុមលេខ៣ បាន បង្ហាញនូវលក្ខណៈវិជ្ជាជីវៈ វិន័យតឹងរ៉ឹង និងសមត្ថភាពដ៏ឆ្នើមលើសលុប។ អង្គភាព បានម្ចាស់ការជំនះពុះពារលើបញ្ហាប្រឈមនានាទាក់ទងនឹងអាកាសធាតុ សណ្ឋានដី និងសន្តិសុខក្នុងតំបន់ Abyei សម្រេចដោយជោគជ័យនូវភារកិច្ចនយោបាយដែលបាន ប្រគល់ជូន ឆ្លើយតបបានយ៉ាងល្អចំពោះស្ថានភាពអាសន្ន និងជួយឧបត្ថម្ភសហគមន៍មូលដ្ឋាន។ ភារកិច្ចជាច្រើនត្រូវបានសម្រេចដោយលទ្ធផលល្អលើសលុប ហើយទទួល បានការកោតសរសើរពីស្ថាប័នមានសមត្ថកិច្ច និងថ្នាក់ដឹកនាំបេសកកម្ម ដូចជាការ រក្សា កែលម្អផ្លូវ ការជួសជុល កែលម្អព្រលានយន្តហោះឧទ្ធម្ភាគចក្រ ការកសាង បន្ទាយឆ្លាតវៃនិងសកម្មភាពចលនាមហាជន។
ក្រុមអធិការកិច្ចចុះត្រួតពិនិត្យការងារសន្តិសុខព័ត៌មានរបស់អង្គភាព។ |
របាយការណ៍របស់ UNISFA ក៏បានទទួលស្គាល់នូវស្មារតីសាមគ្គីភាព និង អាកប្បកិរិយាសហប្រតិបត្តិការជាវិជ្ជមានរបស់អង្គភាពវៀតណាមជាមួយកងកម្លាំងអន្តរជាតិ និងប្រជាជននៅមូលដ្ឋានផងដែរ។ ប្រការនេះបានរួមចំណែកអះអាងនូវ សមត្ថភាពរបស់វៀតណាមក្នុងបុព្វហេតុរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ៕