ព័ត៍មាន

ក្នុងរយៈពេលមួយខែកន្លងមក គំរូអាជ្ញាធរមូលដ្ឋានពីរកម្រិតដំណើរការដោយស្ថិរភាពនិងរលូន

ក្នុងរយៈពេលមួយខែកន្លងមក គំរូអាជ្ញាធរមូលដ្ឋានពីរកម្រិតដំណើរការដោយស្ថិរភាពនិងរលូន

(VOVWORLD) - ថ្ងៃទី១ ខែសីហា គឺខួបគម្របមួយខែ ចាប់តាំងពីផែនទីព្រំដែនរដ្ឋបាលរបស់ វៀតណាម មានសល់តែខេត្តក្រុងចំនួន ៣៤ ជាផ្លូវការ ហើយគំរូអាជ្ញាធរមូលដ្ឋានពីរ កម្រិតត្រូវបានដាក់ឲ្យដំណើរការនៅតាមមូលដ្ឋាន។ ក្នុងរយៈពេលមួយខែកន្លងមក ក្បាលម៉ាស៊ីននៃអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការដោយស្ថិរភាពនិងរលូន។

មជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលសាធារណៈសង្កាត់ Bach Mai ទីក្រុងហាណូយ ទទួលមនុស្សពី ២០០-២៥០នាក់ជារៀងរាល់ថ្ងៃ ដែលមកដោះស្រាយនីតិវិធីរដ្ឋបាល។ (រូបថត៖ VOV)
លទ្ធផលដ៏លេចធ្លោមួយនៅពេលដែលគំរូឃុំ-សង្កាត់ថ្មីចូលដំណើរការនោះ គឺការដោះស្រាយនីតិវិធីរដ្ឋបាលសម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម មិនត្រឹមតែត្រូវ បានធានាប៉ុណ្ណោះទេ ថែមទាំងមានភាពងាយស្រួល និងលឿនជាងមុនទៀតផង។ ជាមួយនឹងដំណើរការថ្មី ជំហានអន្តរការីជាច្រើនត្រូវបានលុបចោល។ ជាពិសេស ប្រជាពលរដ្ឋ និងអាជីវកម្មឥឡូវនេះអាចបំពេញនីតិវិធីដោយ "គ្មានព្រំដែនរដ្ឋបាល" - ដាក់ឯកសារនិងទទួលលទ្ធផលដោះស្រាយនីតិវិធីរដ្ឋបាលនៅភ្នាក់ងារឬផ្នែក ទទួលណាមួយ ដោយមិនផ្អែកលើទីកន្លែងចុះឈ្មោះការស្នាក់នៅអចិន្ត្រៃយ៍ ការស្នាក់ នៅបណ្តោះអាសន្ន ឬទីតាំងប្រតិបត្តិការនោះឡើយ។ ប្រការនេះត្រូវបានប្រជាជនកោតសរសើរនិងវាយតម្លៃខ្ពស់។
“ជាមួយនឹងអាជ្ញាធរពីរកម្រិត នីតិវិធីរដ្ឋបាលកាន់តែតឹងរ៉ឹង ដំណើរការដោះ ស្រាយឯកសារកាន់តែសាមញ្ញនិងងាយស្រួលសម្រាប់ប្រជាជន”។
“ពេលទៅធ្វើនីតិវិធី ខ្ញុំឃើញថាវាងាយស្រួលជាងមុន។ ពីមុន មាននីតិវិធីដែលត្រូវទៅស្រុក។ ឥឡូវនេះ ឃុំបានដោះស្រាយផ្ទាល់នូវការងារជាច្រើនជូនប្រជាពល រដ្ឋ។ យើងសប្បាយចិត្តខ្លាំងណាស់នៅពេលអាជ្ញាធរពីរកម្រិតចូលដំណើរការ”។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបរយៈពេល ១ ខែនៃប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋាន ២ កម្រិត។ (រូបថត៖ VOV)
នៅក្នុងសន្និសីទវាយតម្លៃស្ថានភាពអនុវត្តន៍ការរៀបចំក្បាលម៉ាស៊ីនដឹកនាំ អង្គភាពរដ្ឋបាល និងបូកសរុប ១ ខែដំណើរការគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត កាលពី ថ្ងៃទី ២៨ ខែកក្កដា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា៖
“គម្របមួយខែចាប់តាំងពីដាក់ឲ្យដំណើរការនូវអាជ្ញាធរមូលដ្ឋាន ២ កម្រិត យើង បានផ្លាស់ប្តូរពី “ប្រព័ន្ធរដ្ឋបាលគ្រប់គ្រង បម្រើប្រជាជនយ៉ាងអកម្ម" ទៅជា "ប្រព័ន្ធរដ្ឋ បាលដែលបម្រើប្រជាជនយ៉ាងសកម្ម - រដ្ឋបាលស្ថាបនា"។ ទោះបីជាមានការលំបាក ទាំងផ្លូវចិត្ត វិធីសាស្រ្ត មធ្យោបាយ និងមូលដ្ឋានសម្ភារៈក៏ដោយ ប៉ុន្តែយើងបានខិតខំ ប្រឹងប្រែង ហើយមកទល់ពេលនេះ វាមានភាពរលូនជាស្ថាពរ។ ពិតណាស់ នៅមាន ការលំបាកជាច្រើន យើងត្រូវបន្តខិតខំប្រឹងប្រែងកែសម្រួល ណែនាំ និងដោះស្រាយ ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ដោយស្មារតីខ្ពស់បំផុតគឺ ទាំងអស់គ្នាដើម្បីប្រទេសជាតិ ទាំងអស់គ្នាដើម្បីដើម្បីប្រជាជន”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.