ព័ត៍មាន

កញ្ញា ង្វៀន ថាញ់ថាវ គ្រងមកុដបវរកញ្ញាមហាសមុទ្រវៀតណាមឆ្នាំ ២០២៥

កញ្ញា ង្វៀន ថាញ់ថាវ គ្រងមកុដបវរកញ្ញាមហាសមុទ្រវៀតណាមឆ្នាំ ២០២៥

(VOVWORLD) - ក្នុងរាត្រីវគ្គចុងក្រោយនៃពានរង្វាន់ប្រឡងបវរកញ្ញាមហាសាគរឆ្នាំ ២០២៥ ដែលបានធ្វើឡើងនាយប់ថ្ងៃទី ១៩ ខែកញ្ញា នៅខេត្ត Khanh Hoa បេក្ខនារីង្វៀន ថាញ់ថាវ( Nguyen Thanh Thao) មកពីទីក្រុងហូជីមិញបានឈ្នះមកុដបវរកញ្ញា។

Nguyen Thanh Thao (អាយុ ២៣ ឆ្នាំនៅទីក្រុងហូជីមិញ) ទទួលបានតំណែងជាបវរកញ្ញាមហាសមុទ្រឆ្នាំ ២០២៥ (រូបថត៖ vietnamtravel.org.vn)

ង្វៀន ថាញ់ថាវ (កើតឆ្នាំ ២០០២) បច្ចុប្បន្ន ជានិស្សិតជាន់ខ្ពស់ផ្នែកទីផ្សារនៅសាកលវិទ្យាល័យ Bentley រដ្ឋ Massachusetts សហរដ្ឋអាមេរិក។ Nguyen Thanh Thao បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងសមត្ថភាពធ្វើបទបង្ហាញប្រកបដោយទំនុកចិត្ត និងជំនាញទំនាក់ទំនងយ៉ាងស្ទាត់ជំនាញក្នុង ៤ ភាសា៖ វៀតណាម អង់គ្លេស កូរ៉េខាងត្បូង ចិន។

គណៈកម្មាធិការរៀបចំក៏បានប្រគល់ពានរង្វាន់ជើងឯករងចំនួន ៤ ដល់បេក្ខនារី៖ ជ័យលាភីលេខ ១៖ Pham Thi Phuong Vi (កើតឆ្នាំ ២០០៣) មកពីទីក្រុង Dak Lak; ចំណាត់ថ្នាក់លេខ២៖ Nguyen Ngoc Huyen Tram (កើតឆ្នាំ ២០០៥) មកពី Lam Dong; ជ័យលាភីលេខ៣៖ Nguyen Thi Diem Chau (កើតឆ្នាំ ១៩៩៤) មកពីខេត្ត Tay Ninh; ចំណាត់ថ្នាក់លេខ៤៖ Nguyen Thi Khanh Huyen (កើតឆ្នាំ ២០០៥) មកពី Dong Nai ។ ការប្រលងបវរកញ្ញាមហាសាគរឆ្នាំនេះ មិនត្រឹមតែលើកតម្កើងសម្រស់ ភាពវៃឆ្លាត និងទេពកោសល្យរបស់នារីវៀតណាមប៉ុណ្ណោះទេ ថែមទាំងលើកកំពស់ការទទួលខុសត្រូវការពារបរិស្ថានសមុទ្រ និងកោះទៀតផង។ មុនពេលរាត្រីចុងក្រោយចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៩ខែកញ្ញា បេក្ខនារីបានចូលរួមសកម្មភាពដ៏មានអត្ថន័យជាច្រើននៅឈូងសមុទ្រ Vinh Hy ដូចជា៖ រើសសំរាមដើម្បីសម្អាតឆ្នេរ ទស្សនាភូមិសិប្បកម្មប្រពៃណីនៅភាគខាងត្បូង Khanh Hoa រាត្រីម៉ូដមហាសាគរ និងកម្មវិធីប្រឡងបទបង្ហាញ "ខ្ញុំស្រលាញ់មហាសាគរ"៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.