ព័ត៍មាន

កប៉ាល់ទេសចរណ៍អន្តរជាតិ AIDAstella ដឹកភ្ញៀវទេសចរណ៍ជាង ២.០០០ នាក់មកកាន់កំពង់ផែអ្នកដំណើរអន្តរជាតិ Phu Quoc

កប៉ាល់ទេសចរណ៍អន្តរជាតិ AIDAstella ដឹកភ្ញៀវទេសចរណ៍ជាង ២.០០០ នាក់មកកាន់កំពង់ផែអ្នកដំណើរអន្តរជាតិ Phu Quoc

(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ កប៉ាល់ AIDAstella (អ៊ីតាលី) ដែលដឹកអ្នកដំណើរជាង ២.១០០ នាក់បានចូលចតនៅកំពង់ផែ Phu Quoc (Kien Giang)។

ភ្ញៀវទេសចរដើរទស្សនាលើកោះ Phu Quoc (រូបថត៖ VOV)

នេះជាកប៉ាល់ដំបូងដែលនាំភ្ញៀវទេសចរអន្តរជាតិមកកាន់ Phu Quoc ក្នុងឆ្នាំនេះតាមសមុទ្រ។ តាមកាលវិភាគ ភ្ញៀវទេសចរនៅលើកប៉ាល់មានពេល១ថ្ងៃសម្រាប់ការទស្សនា និងទិញទំនិញនៅកោះ Phu Quoc។

ក្រៅពីកប៉ាល់ AIDAstella (អ៊ីតាលី) ក្នុងខែកុម្ភៈនេះ Phu Quoc នឹងស្វាគមន៍កប៉ាល់ទេសចរណ៍អន្តរជាតិចំនួនពីរគ្រឿងបន្ថែមទៀតដែលចូល ចតនៅកំពង់ផែដោយមានភ្ញៀវទេសចរចំនួនជាង ៥.៥០០ នាក់។

Phu Quoc ជាទីក្រុងកោះមួយអាចចូលបានតែតាមសមុទ្រនិងផ្លូវអាកាស។ Phu Quoc មានព្រលានយន្តហោះអន្តរជាតិរួចហើយ ហើយឥឡូវនេះមានកំពង់ផែសមុទ្រអន្តរជាតិ Phu Quoc មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការតភ្ជាប់ពិភពលោកទាំងផ្លូវទឹក និងផ្លូវអាកាស។ ក្នុងរយៈពេលវែង ទូកទេសចរណ៍អន្តរជាតិនឹងមកទីនេះ និងរៀបចំព្រឹត្តិការណ៍ទូកក្តោងពិភពលោកសំខាន់ៗ ដោយបើកទូលាយកន្លែងសម្រាប់ការអភិវឌ្ឍទេសចរណ៍សមុទ្រ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.