ព័ត៍មាន

ក្រោយរយៈពេលពីរថ្ងៃបំផុសមក កម្មវិធីឧបត្ថម្ភប្រជាជនគុយបាបានលើសពីគោលដៅដែលបានដាក់ចេញ

ក្រោយរយៈពេលពីរថ្ងៃបំផុសមក កម្មវិធីឧបត្ថម្ភប្រជាជនគុយបាបានលើសពីគោលដៅដែលបានដាក់ចេញ

(VOVWORLD) - គិតត្រឹមម៉ោង ៦៖៣០នាទីព្រឹកថ្ងៃទី ១៥ សីហា កម្មវិធីកៀរគរប្រាក់ឧបត្ថម្ភប្រជាជនគុយបា “៦៥ឆ្នាំនៃចំណង់មិត្តភាព វៀតណាម - គុយបា” បានប្រមូលប្រាក់បានជាង ១១៤ ពាន់លានដុង (ប្រហែល ៤,៣៤ លានដុល្លារ)។ តួលេខនេះបានលើសពីគោលដៅនៃការបង្កើនយ៉ាងហោចណាស់ ៦៥ ពាន់លានដុង (២,៤៧ លានដុល្លារ) ក្នុងរយៈពេល ៦៥ ថ្ងៃ (ចាប់ពីថ្ងៃទី ១៣ ខែសីហាដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៥)។

ចំនួនថវិកាដែលបានបរិច្ចាគជួយប្រជាជនគុយបាក្រោយការដាក់ឱ្យដំណើរការរយៈពេល២ថ្ងៃ (រូបភាព៖ គណៈកម្មាធិការរៀបចំ)

នៅចំពោះមុខលទ្ធផលនេះ យប់មិញ តំណាងគណៈកម្មាធិការមជ្ឈិមសមាគមកាកបាទក្រហមវៀតណាម ដែលជាអង្គភាពទទួលបន្ទុកកម្មវិធីបានផ្ញើលិខិតថ្លែងអំណរគុណចំពោះការទទួលបានការជួយឧបត្ថម្ភ ដល់ប្រជាជនគុយបា។ ក្នុងលិខិតនោះ មជ្ឈឹមសមាគមបានអះអាងថា កម្មវិធីបានទទួលការឆ្លើយតបយ៉ាងស្វាហាប់នៃបេះដូងវៀតណាមរាប់លាននាក់ ដែលជាការបង្ហាញយ៉ាងរស់រវើកនៃបំណងសាមគ្គីភាព និងមិត្តភាពពិសេសរបស់ប្រជាជនវៀតណាមចំពោះប្រជាជនគុយបា។ ទន្ទឹមនឹងនេះ គឺជាធនធានដ៏មានតម្លៃដែលជួយគុយបាជំនះការលំបាក រក្សាលំនឹងជីវភាព និងបន្តការអភិវឌ្ឍ។ កាយវិការដ៏ថ្លៃថ្លាទាំងនេះមិនត្រឹមតែមានតម្លៃជាសម្ភារៈប៉ុណ្ណោះទេ ថែមទាំងចែងចាំងជាមួយនឹងតម្លៃខាងវិញ្ញាណ រួមចំណែកថែរក្សា និងពូនជ្រុំ រក្សានិមិត្តសញ្ញាអមតៈនៃសាមគ្គីភាពវៀត ណាម-គុយបាក្នុងគ្រប់កាលៈទេសៈ។

កម្មវិធីចលនាជំនួយឧបត្ថម្ភសម្រាប់ប្រជាជនគុយបានឹងបន្តអនុវត្តរហូតដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៥។ ដូច្នេះហើយ គណៈកម្មាធិការមជ្ឈិមនៃសមាគម និងស្ថាប័នសមាជិកនៃគណៈកម្មាធិការរៀបចំសង្ឃឹមថា នឹងបន្តទទួលបានកិច្ចសហប្រតិបត្តិការ និងដៃគូរបស់ស្ថាប័ន អង្គភាព បុគ្គល និងជនរួមជាតិក្នុងនិងក្រៅប្រទេស ដើម្បីផ្សព្វផ្សាយតម្លៃមនុស្សធម៌ និងមនោសញ្ចេតនាអន្តរជាតិដ៏ថ្លៃថ្នូដល់ប្រជាជនគុយបា៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.