ព័ត៍មាន

ក្រសួងមហាផ្ទៃ សហការជាមួយអង្គការសហប្រជាជាតិ ដើម្បីកសាងអាជ្ញាធរមូលដ្ឋានឱ្យរឹងមាំ

ក្រសួងមហាផ្ទៃ សហការជាមួយអង្គការសហប្រជាជាតិ ដើម្បីកសាងអាជ្ញាធរមូលដ្ឋានឱ្យរឹងមាំ

(VOVWORLD) - ក្នុងជំនួបជាមួយអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅវៀត ណាម លោកស្រី Pauline Tamesis នារសៀលថ្ងៃទី៥ ខែកញ្ញា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Pham Thi Thanh Tra បានសង្កត់ធ្ងន់ថា ការកសាងរដ្ឋាភិបាលមូលដ្ឋានរឹងមាំគឺជាសសរស្តម្ភសំខាន់មួយក្នុងចំណោម សសរស្តម្ភទាំងបួនក្នុងដំណាក់កាលថ្មីនៃកិច្ច សហប្រតិបត្តិការ។

ទិដ្ឋភាពនៃជំនួប។ រូបថត៖ Moha

រដ្ឋមន្ត្រី លោកស្រី Pham Thi Thanh Tra បានសម្តែងក្តីសង្ឃឹមថា ទីភ្នាក់ងារអង្គការសហប្រជាជាតិនឹងបន្តរួមដំណើរជាមួយវៀតណាមយ៉ាងជិតស្និទ្ធ មិនត្រឹមតែតាមរយៈធនធានប៉ុណ្ណោះទេ ថែមទាំងចែករំលែកបទពិសោធន៍ និងផ្តល់ប្រឹក្សាគោលនយោបាយ ជួយដល់ក្រសួងមហាផ្ទៃក្នុងការបំពេញភារកិច្ចគ្រប់គ្រងរដ្ឋក្នុងវិស័យសំខាន់ៗ។ ទាំងនេះគឺជាកំណែទម្រង់ស្ថាប័ន ការលើកកម្ពស់សមត្ថភាពមន្ត្រីរដ្ឋការ ការលើកកម្ពស់វឌ្ឍនភាពសង្គម ក៏ដូចជាការអនុវត្តអភិបាលកិច្ចទំនើបនៅលើវេទិកាឌីជីថល។ នេះជាតម្រូវការបន្ទាន់មួយក្នុងរយៈពេលខ្លី និងជាទិសដៅយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។

តាមទស្សនៈអន្តរជាតិ លោកស្រី Pauline Tamesis បានអះអាងថា ជាមួយនឹងភាពខ្លាំងរបស់ខ្លួនក្នុងវិស័យរដ្ឋបាលសាធារណៈ ទីភ្នាក់ងារត្រៀមខ្លួនជាស្រេចដើម្បីបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងមហាផ្ទៃក្នុងរយៈពេលខាងមុខ ជាពិសេសលើវិស័យដែលវៀតណាមចាប់អារម្មណ៍។ តំណាង UNDP ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃឧបករណ៍វាស់វែងការអនុវត្តរដ្ឋបាលសាធារណៈ ដោយចាត់ទុកថានេះជាមូលដ្ឋានគ្រឹះសម្រាប់វាយតម្លៃជាបរានុម័តលើគុណភាពអភិបាលកិច្ច ហើយពីនោះ ជំរុញតម្លាភាពនិងលើកកម្ពស់សមត្ថភាពនៃប្រព័ន្ធ៕


This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.