ព័ត៍មាន

ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ត្រូវនាំមុខគេ​ក្នុងការអនុវត្តប្រកបដោយជោគជ័យសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ

ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ត្រូវនាំមុខគេ​ក្នុងការអនុវត្តប្រកបដោយជោគជ័យសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ

(VOVWORLD) - នារសៀលថ្ងៃទី ២៩ ខែកញ្ញា នៅទីក្រុងហាណូយ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានប្រារព្ធពិធីរំលឹកខួបលើកទី ៨០ នៃវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ ខួបលើកទី ៦៦ នៃវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី ១។

អគ្គលេខាបក្ស លោក តូ ឡឹម ប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីមួយ ដល់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ រូបថត៖ VOV

អគ្គលេខាបក្ស លោក តូ ឡឹម អតីតអគ្គលេខាបក្ស ណុង ឌឹក មាញ់ និងនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។  អញ្ចើញថ្លែងក្នុងពិធីនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា៖ “ជាមួយនឹងមុខងារប្រឹក្សា និងការច្នៃប្រឌិតរបស់ខ្លួន ក្រសួងត្រូវតែអនុវត្តយ៉ាងសកម្ម និងសុក្រិតប្រព័ន្ធច្បាប់ យន្តការ និងគោលនយោបាយ   ដើម្បីលើកទឹកចិត្តដល់ការច្នៃប្រឌិត និងលើកកម្ពស់ការផ្លាស់ប្តូរឌីជីថល។ ជាមួយនឹងមុខងារគ្រប់គ្រងរដ្ឋ ក្រសួងត្រូវតែតម្រង់ទិស និងដឹកនាំការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដូចជា ឧស្សាហកម្ម semiconductor បញ្ញាសិប្បនិម្មិត ជីវបច្ចេកវិទ្យា វត្ថុធាតុដើមថ្មី ថាមពលនុយក្លេអ៊ែរ ក្នុងគោលបំណងសន្តិភាព ធានាសន្តិសុខថាមពល បម្រើការអភិវឌ្ឍបៃតង និងនិរន្តរភាព...។ ទន្ទឹមនឹងនោះ ផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលទំនើបប្រកបដោយសមកាលកម្មនិងសុវត្ថិភាព ដោយចាត់ទុក នោះជាប្រព័ន្ធសសែប្រសាទ នៃអភិបាលកិច្ចជាតិនិងអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល”។

ក្នុងឱកាសនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានប្រគល់គ្រឿងឥស្សរិយយសថ្នាក់ទី១ ជូនចំពោះក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងគ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទី១ ជូនរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក ង្វៀន មាញ់ ហ៊ុង៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.