ព័ត៍មាន

ក្រុម​ហាម៉ាស​ប្រគល់​សាកសព​ចំណាប់ខ្មាំង ​៤ ​នាក់​ ហើយត្រៀម​ដោះលែង​ចំណាប់ខ្មាំង​៦​នាក់​ទៀត​

ក្រុម​ហាម៉ាស​ប្រគល់​សាកសព​ចំណាប់ខ្មាំង ​៤ ​នាក់​ ហើយត្រៀម​ដោះលែង​ចំណាប់ខ្មាំង​៦​នាក់​ទៀត​

(VOVWORLD) - នាថ្ងៃទី ១៩ ខែកុម្ភៈ អាជ្ញាធរអ៊ីស្រាអែលបានបញ្ជាក់ថា បានទទួលបញ្ជីចំណាប់ខ្មាំង ៤ នាក់ដែលបានស្លាប់ ត្រូវបានចលនាអ៊ីស្លាមហាម៉ាសប្រគល់មកឲ្យនៅថ្ងៃទី ២០ ខែកុម្ភៈ។ នៅថ្ងៃទី ២២ ខែកុម្ភៈក្រុមហាម៉ាសគ្រោងនឹងដោះលែងចំណាប់ខ្មាំង ៦ នាក់ហើយបញ្ជីចំណាប់ខ្មាំងក្នុងការដោះលែងនាពេលខាងមុខក៏ត្រូវបានផ្ញើទៅអ៊ីស្រាអែលតាមរយៈអន្តរការីអន្តរជាតិផងដែរ។

ចំណាប់ខ្មាំង ៤ នាក់ដែលបានស្លាប់ ត្រូវបានចាប់ខ្លួននៅតំបន់ប្រជុំជនមួយក្នុងការវាយឆ្មក់របស់ក្រុមហាម៉ាសនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។ ប៉ុន្តែ ពេលវេលានិងមូលហេតុនៃការស្លាប់របស់ចំណាប់ខ្មាំងនៅមិនទាន់ច្បាស់លាស់នៅឡើយទេ។

ចំណាប់ខ្មាំងដែលត្រូវបានក្រុមហាម៉ាសដោះលែង។ រូបថត៖ រ៉យទ័រ

នៅក្នុងការវិវឌ្ឍពាក់ព័ន្ធមួយទៀត នាថ្ងៃទី១៩ ខែកុម្ភៈ ប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីបបានរាយការណ៍ថា ក្រុមហាម៉ាស់បានបង្ហាញសុឆន្ទៈក្នុងការប្រគល់ចំណាប់ខ្មាំងទាំងអស់ដែលកំពុងឃុំឃាំងក្នុងតំបន់ហ្គាហ្សាទៅឱ្យអ៊ីស្រាអែលវិញ ក្នុងការផ្លាស់ប្តូរចំណាប់ខ្មាំងតែមួយនៅដំណាក់កាលទី ២ នៃកិច្ចព្រមព្រៀងឈបបាញ់។ បន្ទាប់ពីដំណាក់កាលទី ១ នៃបទឈប់បាញ់ ចំណាប់ខ្មាំងសរុបចំនួន ៥៨ នាក់ត្រូវបានដោះលែង។ ទោះជាយ៉ាងណាក៏ដោយ មិនទាន់ច្បាស់ថាចំណាប់ខ្មាំងទាំងនេះប៉ុន្មាននាក់ដែលនៅរស់ ហើយតើក្រុមហាម៉ាសកំពុងឃុំឃាំងចំណាប់ខ្មាំងប៉ុន្មាននាក់៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.