ព័ត៍មាន

ក្រុម Houthi ព្រមាន​ថា នឹងវាយប្រហារលើ​នាវាទាំងអស់ ដែលមានទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយអ៊ីស្រាអែល

ក្រុម Houthi ព្រមាន​ថា នឹងវាយប្រហារលើ​នាវាទាំងអស់ ដែលមានទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយអ៊ីស្រាអែល

(VOVWORLD) - កងកម្លាំង Houthi ក្នុងប្រទេសយេម៉ែនបានប្រកាសថា ពួកគេនឹងវាយប្រហារលើនាវាពាណិជ្ជកម្មទាំងអស់ដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយអ៊ីស្រាអែល។ ក្រុមនេះក៏បានប្រកាសថា ខ្លួនបានចាប់ផ្តើមដំណាក់កាលថ្មីនៃប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីស្រាអែល។

សេចក្តីប្រកាសថ្ងៃទី ២៧ ខែកក្កដា របស់ក្រុម Houthi បានឲ្យដឹងថា ពួកគេនឹងវាយប្រហារលើនាវាទាំងអស់ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ដែលធ្វើអាជីវកម្មជាមួយកំពង់ផែរអ៊ីស្រាអែល។ ក្រុម Houthis បានអះអាងថា គ្មានករណីលើកលែងណាមួយ នៅក្នុងដំណាក់កាលទី ៤ នៃប្រតិបត្តិការយោធារបស់ពួកគេ ប្រឆាំងនឹងអ៊ីស្រាអែល ទាក់ទងនឹងជម្លោះនៅក្នុងតំបន់ហ្គាហ្សា។

រូបភាព៖ THX/TTXVN

មុននឹងសេចក្តីប្រកាសនាថ្ងៃទី ២៧ កក្កដា ក្រុមឧទ្ទាម Houthi បានវាយប្រហារលើនាវាដឹកទំនិញចំនួនពីរគ្រឿងរបស់ប្រទេសក្រិក នៅក្នុងសមុទ្រក្រហមកាលពីដើមខែនេះ ដោយអះអាងថា នាវាទាំងនោះមានទំនាក់ទំនងជាមួយអ៊ីស្រាអែល។ ការវាយប្រហាររបស់ក្រុម Houthi បានធ្វើឱ្យនាវិក ១៥ នាក់បាត់ខ្លួន ក្នុងនោះនាវិក ៥ នាក់ត្រូវបានចាត់ទុកថាបានស្លាប់ និងមនុស្ស ១០ នាក់ទៀត ត្រូវបានក្រុម Houthis ចាប់ខ្លួនក្នុងប្រទេសយេម៉ែន៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.