ព័ត៍មាន

ក្រុម​ Houthi ​វាយ​ប្រហារលើ​​ទីស្នាក់ការ​អគ្គសេនាធិការ​កងទ័ព​អ៊ីស្រាអែល

ក្រុម​ Houthi ​វាយ​ប្រហារលើ​​ទីស្នាក់ការ​អគ្គសេនាធិការ​កងទ័ព​អ៊ីស្រាអែល

(VOVWORLD) - កាលពីថ្ងៃទី ២ ខែកញ្ញា នៅក្នុងសេចក្តីប្រកាសមួយនៅលើប៉ុស្តិ៍ទូរទស្សន៍ al-Masirah របស់ក្រុម Houthi អ្នកនាំពាក្យក្រុម Houthi លោក Yahya Sarea បានឲ្យដឹងថា "យន្តហោះដ្រូន Sammad-4 បានវាយប្រហារលើអគារនៃអគ្គសេនាធិការកងទ័ពអ៊ីស្រាអែល" ក្នុងទីក្រុង Tel Aviv ។

ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហារដោយមីស៊ីលលើអាកាសយានដ្ឋានអន្តរជាតិ Ben Gurion ក្នុងក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។ រូបថតឯកសារ៖ THX/TTXVN

ទន្ទឹមនឹងនេះ យន្តហោះដ្រូនផ្សេងទៀតបានកំណត់គោលដៅទៅលើរោងចក្រថាមពលនៅ Hadera អាកាសយានដ្ឋាន Ben Gurion និងកំពង់ផែ Ashdod។

យោងតាមលោក Sarea កងកម្លាំង Houthi បានបង្ហោះយន្តហោះដ្រូនចំនួន ២ គ្រឿង និងមីស៊ីលនាំផ្លូវ ១គ្រាប់ សំដៅទៅលើកប៉ាល់កុងតឺន័រ MSC Aby នៅភាគខាងជើងសមុទ្រក្រហម ដោយចោទប្រកាន់ថា កប៉ាល់នេះរក្សាទំនាក់ទំនងពាណិជ្ជកម្មជាមួយកំពង់ផែសមុទ្រអ៊ីស្រាអែល។

ការវាយប្រហារថ្មីនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីក្រុម Houthi បានប្រកាសធ្វើការវាយប្រហារដោយមីស៊ីលនៅជិតកប៉ាល់ដឹកប្រេង Scarlet Ray នៅសមុទ្រក្រហមភាគខាងជើង។

ភាពតានតឹងកើនឡើងយ៉ាងខ្លាំងរវាងអ៊ីស្រាអែល និងក្រុម Houthi បន្ទាប់ពីអ៊ីស្រាអែលកាលពីថ្ងៃទី ២៨ ខែសីហា បានធ្វើការវាយប្រហារតាមផ្លូវអាកាសលើគោលដៅមួយចំនួនរបស់ក្រុម Houthi ក្នុងរដ្ឋធានី Sanaa ប្រទេសយេម៉ែន រួមទាំងកិច្ចប្រជុំមួយរបស់ថ្នាក់ដឹកនាំ Houthi ផងដែរ។ យោងតាមក្រុម Houthi  យ៉ាងហោចណាស់មន្ត្រីជាន់ខ្ពស់ចំនួន ១២ នាក់នៃកម្លាំងនេះបានស្លាប់ ក្នុងនោះ រួមទាំងប្រមុខរដ្ឋអំណាច Houthi លោក Ahmed Ghaleb Nasser al-Rahawi ផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.