ព័ត៍មាន

ក្រុមជម្រើសជាតិវៀតណាមចូលដល់វគ្គផ្ដាច់ព្រ័ត្រអាស៊ានគុប

ក្រុមជម្រើសជាតិវៀតណាមចូលដល់វគ្គផ្ដាច់ព្រ័ត្រអាស៊ានគុប

(VOVWORLD) - នាយប់ថ្ងៃទី ២៩ ខែធ្នូ នៅកីឡដ្ឋាន Viet Tri ខេត្ត Phu Tho ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានយកឈ្នះលើក្រុមសិង្ហបុរីក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី ២ នៃការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍-អាស៊ានគុប ២០២៤។

ខ្សែប្រយុទ្ធ Xuan Son ស៊ុតបញ្ចូលទីបានពីរគ្រាប់ រួមចំណែកយ៉ាងធំធេងដល់ក្រុមវៀតណាមយកឈ្នះសិង្ហបុរី ៣-១ ក្នុងជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFF Cup 2024 (រូបភាព៖ VOV)

គ្រាប់បាល់សុតបញ្ចូលទីរបស់ក្រុមជម្រើសជាតិវៀតណាម  ដោយកីឡាករ Nguyen Xuan Son (២គ្រាប់) និងកីឡាករ Nguyen Tien Linh។ ចប់ការប្រកួត វៀតណាមបានយកឈ្នះសិង្ហបុរីដោយពិន្ទុសរុប ៥-១ បន្ទាប់ពីប្រកួតបានពីរលើក និងទទួលបានសិទ្ធិទៅលេងវគ្គផ្តាច់ព្រ័ត្រ ដោយត្រូវប៉ះក្រុមឈ្នះនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលនៅសល់រវាងថៃនិងហ្វីលីពីន។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ នឹងធ្វើឡើងនៅយប់ថ្ងៃទី ៣០ ខែធ្នូនេះ នៅប្រទេសថៃ។

ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម នឹងប្រកួតជើងទី១ វគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២ ខែមករា នៅកីឡដ្ឋាន Viet Tri និងប្រកួតជើងទី២ នៅថ្ងៃទី៥ ខែមករា នៅកីឡដ្ឋានរបស់គូប្រកួត៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.