ព័ត៍មាន

ក្រុមជួយសង្គ្រោះរកមិនឃើញសញ្ញានៃជីវិតនៅក្នុងករណីដួលរលំសាលារៀននៅប្រទេសឥណ្ឌូនេស៊ី

ក្រុមជួយសង្គ្រោះរកមិនឃើញសញ្ញានៃជីវិតនៅក្នុងករណីដួលរលំសាលារៀននៅប្រទេសឥណ្ឌូនេស៊ី

(VOVWORLD) - នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ឧបទ្ទវហេតុកាលពីរសៀលថ្ងៃទី ២ ខែតុលា នៅទីក្រុងហ្សាកាតា លោក Suharyanto នាយកទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (BNPB) បាននិយាយថា តាមមូល ដ្ឋានវិទ្យាសាស្ត្រ គ្មានសញ្ញានៃជីវិតណាមួយ ត្រូវបានរកឃើញនៅក្រោមគំនរបាក់បែក នៅកន្លែងកើតហេតុនោះទេ។

កម្លាំងជួយសង្គ្រោះប្រមូលផ្តុំគ្នានៅជិតកន្លែងដួលរលំអគារនៅសាលាអ៊ីស្លាម Al Khoziny នៅ Sidoarjo ខេត្ត Java ខាងកើត ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥។ (រូបថត៖ REUTERS/Dipta Wahyu)
បីថ្ងៃបន្ទាប់ពីការដួលរលំសាលាអ៊ីស្លាម Al Khozyni នៅតំបន់ Java ខាងកើត នៃប្រទេសឥណ្ឌូនេស៊ី មនុស្សចំនួន ១០៣ នាក់នៅតែរស់រានមានជីវិត មនុស្ស ៥ នាក់បាន ស្លាប់ ខណៈដែលមនុស្ស ៥៩ នាក់នៅតែបាត់ខ្លួន។ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ឧបទ្ទវហេតុកាលពីរសៀលថ្ងៃទី ២ ខែតុលា នៅទីក្រុងហ្សាកាតា លោក Suharyanto នាយកទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (BNPB) បាននិយាយថា តាមមូល ដ្ឋានវិទ្យាសាស្ត្រ គ្មានសញ្ញានៃជីវិតណាមួយ ត្រូវបានរកឃើញនៅក្រោមគំនរបាក់បែក នៅកន្លែងកើតហេតុនោះទេ។
កាលពីថ្ងៃទី ២ ខែតុលា ផងដែរ ក្រុមអ្នកជួយសង្គ្រោះបានចូលដំណាក់កាល ស្វែងរកដោយប្រើឧបករណ៍ធុនធ្ងន់ ប៉ុន្តែប្រតិបត្តិការត្រូវបានអនុវត្តន៍យ៉ាងប្រុងប្រយ័ត្ន បំផុត ដើម្បីធានាថា ជនរងគ្រោះត្រូវបានរកឃើញនៅតែមានជីវិត។ សាលារៀន Al Khoziny នៅតែកំពុងត្រូវបានសាងសង់នៅឡើយ នៅពេលដែល វាបានដួលរលំកាលពីថ្ងៃទី ២៩ ខែកញ្ញា។ ខណៈពេលដែលសិស្សានុសិស្សកំពុង អធិស្ឋាននៅពេលរសៀល នៅជាន់ខាងក្រោមនៃអគារនោះ ជាន់ខាងលើ ដែលកំពុងសាងសង់បានដួលរលំ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.