ព័ត៍មាន

ក្រុមបាល់ទាត់ U២៣ វៀតណាម ឈ្នះជើងឯកអាស៊ីអាគ្នេយ៍ជាលើកទី៣ជាប់ៗគ្នា

ក្រុមបាល់ទាត់ U២៣ វៀតណាម ឈ្នះជើងឯកអាស៊ីអាគ្នេយ៍ជាលើកទី៣ជាប់ៗគ្នា

(VOVWORLD) - ក្រុមបាលទាត់ U២៣ វៀតណាម បានក្លាយជាក្រុមបាល់ទាត់បុរសដំបូងគេដែលឈ្នះជើងឯកអាស៊ីអាគ្នេយ៍ចំនួន ៣ ដងជាប់គ្នា (២០២២, ២០២៣ និង ២០២៥) បន្ទាប់ពីយកឈ្នះលើក្រុម U២៣ ឥណ្ឌូនេស៊ីដោយលទ្ធផល ១-០ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនាយប់ថ្ងៃទី ២៩ ខែកក្កដា នៅកីឡដ្ឋាន Gelora Bung Karno (ឥណ្ឌូនេស៊ី)។ គួរបញ្ជាក់ផងដែរថា ក្រុមបាល់ទាត់ U២៣ វៀតណាមបានឈ្នះជើងឯកដោយកំណត់ត្រាឈ្នះទាំងស្រុង។

ក្តីរីករាយកើនឡើងទ្វេដងនៅពេលដែលខ្សែប្រយុទ្ធ Nguyen Dinh Bac បានក្លាយជាកីឡាករវៀតណាមដំបូងគេដែលឈ្នះពានរង្វាន់កីឡាករឆ្នើមបំផុតក្នុងប្រវត្តិសាស្ត្រនៃការប្រកួតបាល់ទាត់ U២៣ អាស៊ីអាគ្នេយ៍។

ជើងឯក U២៣ អាស៊ីអាគ្នេយ៍ឆ្នាំ ២០២៥ ក៏បានជួយឱ្យគ្រូបង្វឹក Kim Sang-sik ក្លាយជាគ្រូបង្វឹកដំបូងគេដែលយកឈ្នះទាំង U២៣ អាស៊ីអាគ្នេយ៍ និងអាស៊ាន Cup ផងដែរ។

ការប្រកួតជើងឯក U២៣ អាស៊ីអាគ្នេយ៍ឆ្នាំ ២០២៥ គឺជាកម្លាំងចលករដ៏ធំធេងសម្រាប់បាល់ទាត់វៀតណាម។ រូបថត៖ AFF

ការប្រកួតបាល់ទាត់ U២៣ អាស៊ីអាគ្នេយ៍ឆ្នាំ ២០២៥ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ខែកក្កដា ដល់ថ្ងៃទី ២៩ ខែកក្កដា នៅប្រទេសឥណ្ឌូនេស៊ី ដោយមានក្រុមបាល់ទាត់ចំនួន ១០ក្រុមចូលរួម។

ក្នុងលិខិតអបអរសាទរចំពោះជ័យជម្នះរបស់ក្រុមបាល់ទាត់ U២៣ វៀតណាម លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ជ័យជំនះនេះបន្តបញ្ជាក់ពីឋានៈឈានមុខគេរបស់កីឡាបាល់ទាត់វៀតណាមក្នុងតំបន់ ហើយក៏ជានិមិត្តសញ្ញានៃឆន្ទៈក្រោកឈរឡើង និងការខិតខំប្រឹងប្រែងដោយឥតឈប់ឈររបស់យុវវ័យវៀតណាម - ជំនាន់ដែលកំពុងបន្តសរសេរក្តីស្រមៃឆ្ពោះទៅរកការប្រកួតថ្នាក់ទ្វីប និងពិភពលោក៕


This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.