ព័ត៍មាន

ក្រុមបាល់ទាត់​វៀតណាមទឈរនៅ​កំពូល​នៃពូល B ឈានចូលវគ្គពាក់​កណ្តាលផ្តាច់ព្រ័ត្រនៃ ASEAN Cup ២០២៤

ក្រុមបាល់ទាត់​វៀតណាមទឈរនៅ​កំពូល​នៃពូល B ឈានចូលវគ្គពាក់​កណ្តាលផ្តាច់ព្រ័ត្រនៃ ASEAN Cup ២០២៤

(VOVWORLD) - នៅក្នុងការប្រកួតចុងក្រោយនៃពូល B ការប្រកួតជើងឯក ASEAN Cup ២០២៤ កាលពីយប់ថ្ងៃទី ២១ ខែធ្នូ នៅពហុកីឡដ្ឋាន Viet Tri ខេត្ត Phu Tho ក្រុមបាល់ទាត់បុរសវៀតណាមយកឈ្នះក្នុងលទ្ធផល ៥-០ លើក្រុមបាល់ទាត់មីយ៉ាន់ម៉ា។

ក្រុមបាល់ទាត់វៀតណាមបានយកឈ្នះលើក្រុមមីយ៉ាន់ម៉ាក្នុងលទ្ធផល ៥-០ កាលពីយប់ថ្ងៃទី២១ ខែធ្នូ។ រូបថត៖ Duong Thuat/VOV

ជាមួយនឹងលទ្ធផលនេះ ក្រោយបញ្ចប់វគ្គចែកពូល ក្រុមបាល់ទាត់វៀតណាមទទួលបាន ១០ ពិន្ទុ ដោយឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងចំណាត់ថ្នាក់លេខ ១ ក្នុងពូល B ។ គូប្រជែងរបស់ក្រុមវៀតណាមនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺក្រុមបាល់ទាត់សិង្ហបុរី ដែលឈរចំណាត់ថ្នាក់លេខពីរ ក្នុងពូល A ។ ការប្រកួតទី១នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែធ្នូ នៅពហុកីឡដ្ឋានជាតិសិង្ហបុរី។ ៣ថ្ងៃក្រោយមក (២៩ ធ្នូ) ក្រុមទាំងពីរនឹងប្រកួតម្តងទៀតនៅពហុកីឡដ្ឋាន Viet Tri៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.