ព័ត៍មាន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សង្កត់ធ្ងន់លើសុវត្ថិភាពដែនសមុទ្រក្នុងការធានានូវវិបុលភាពពិភពលោក

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សង្កត់ធ្ងន់លើសុវត្ថិភាពដែនសមុទ្រក្នុងការធានានូវវិបុលភាពពិភពលោក

(VOVWORLD) - នាថ្ងៃទី ១១ ខែសីហា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវ យ៉ក (សហរដ្ឋអាមេរិក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកសម័យប្រជុំបើកទូលាយដើម្បីពិភាក្សាអំពីសន្តិសុខដែនសមុទ្រ និងរាល់ការប្រឈមទើបលេចចេញថ្មី ចំពោះសុវត្ថិភាពលើសមុទ្រ។

នៅក្នុងកិច្ចប្រជុំដែលប្រព្រឹត្តទៅតាមសំណើរបស់ប៉ាណាម៉ា ក្រុមប្រឹក្សាសន្តិសុខបានសង្កត់ធ្ងន់ថា សុវត្ថិភាពដែនសមុទ្រគឺជាកត្តាសំខាន់សម្រាប់ភាពសម្បូររុងរឿងរបស់ពិភពលោក ពីព្រោះការដឹកជញ្ជូនតាមសមុទ្រនាពេលបច្ចុប្បន្ន បានដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចពិភពលោក ជាមួយនឹងនាវាជាង ១០០.០០០ គ្រឿងដែលកំពុងប្រតិបត្តិការជារៀងរាល់ថ្ងៃ ដឹកជញ្ជូនចំនួន ៨០% នៃបរិមាណទំនិញពាណិជ្ជកម្មរបស់ពិភពលោក។

ថ្លែងមតិចំពោះមុខក្រុមប្រឹក្សាសន្តិសុខ អគ្គលេខាធិការនៃអង្គការដែនសមុទ្រអន្តរជាតិ (IMO) Arsenio Dominguez បាននិយាយថា ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ អង្គការបានបង្កើតនូវតម្រូវការថ្មីមានលក្ខណៈចាប់បង្ខំផ្នែកច្បាប់។ ទីភ្នាក់ងារអង្គការសហប្រជាជាតិក៏គាំទ្រគម្រោងកសាងសមត្ថភាពនៅក្នុងតំបន់ជាច្រើន ទន្ទឹមនឹងការពង្រឹងការសម្របសម្រួលជាមួយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿង ញៀន និងឧក្រិដ្ឋកម្ម (UNODC) អង្គការ Interpol អង្គការអន្តរជាតិ និងប្រទេសម្ចាស់ជំនួយ ដើម្បីពង្រឹងសមត្ថភាពជាតិ និងការកសាងទំនុកចិត្ត៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.