ព័ត៍មាន

កសាងគោលនយោបាយដ៏លេចធ្លោនិងប្រកួតប្រជែង ដើម្បីសាកល្បងតំបន់ ពាណិជ្ជកម្មសេរីមួយចំនួន

កសាងគោលនយោបាយដ៏លេចធ្លោនិងប្រកួតប្រជែង ដើម្បីសាកល្បងតំបន់ ពាណិជ្ជកម្មសេរីមួយចំនួន

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការបង្កើតតំបន់ពាណិជ្ជកម្មសេរី គឺជា ការងារថ្មី ហើយនៅពេលអនុវត្តន៍ ត្រូវតែមានលក្ខណៈអាចធ្វើទៅបាន និងមានប្រសិទ្ធ ភាព; គោលដៅគឺដើម្បីសាកល្បងគោលនយោបាយ និងរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម បំពេញគោលដៅរយៈពេលខ្លី និងរយៈពេលវែង ជាពិសេសគោល ដៅយុទ្ធសាស្ត្រ ១០០ ឆ្នាំទាំងពីរ។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ដើម្បីផ្តល់យោបល់ លើគម្រោងតំបន់ពាណិជ្ជកម្មសេរី។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី ៥ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ដើម្បីផ្តល់យោបល់ លើគម្រោងតំបន់ពាណិជ្ជកម្មសេរី ដែលកំពុងត្រៀមរៀបចំដាក់ជូនអាជ្ញាធរមាន សមត្ថកិច្ច។
រូបថត៖ VOV
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការបង្កើតតំបន់ពាណិជ្ជកម្មសេរី គឺជា ការងារថ្មី ហើយនៅពេលអនុវត្តន៍ ត្រូវតែមានលក្ខណៈអាចធ្វើទៅបាន និងមានប្រសិទ្ធ ភាព; គោលដៅគឺដើម្បីសាកល្បងគោលនយោបាយ និងរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម បំពេញគោលដៅរយៈពេលខ្លី និងរយៈពេលវែង ជាពិសេសគោល ដៅយុទ្ធសាស្ត្រ ១០០ ឆ្នាំទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានក្រើនរំលឹកថា៖
“ការសាកល្បងគួរតែអនុវត្តន៍ក្នុងរយៈពេលដ៏ជាក់ស្ដែងមួយប៉ុណ្ណោះ ប៉ុន្តែយន្តការ គោលនយោបាយ ត្រូវតែមានភាពជាក់លាក់ លេចធ្លោ ប្រកួតប្រជែង និងអាចធ្វើទៅបាន។ យន្តការ និងគោលនយោបាយណាដែលមិនសមហេតុផល គួរតែរៀនសូត្របទពិសោធន៍បរទេស។ កសាងតំបន់ពាណិជ្ជកម្មសេរីដែលមាន លក្ខណៈទូទៅ ប៉ុន្តែក៏ត្រូវមានលក្ខណៈពិសេស ស៊ីវិល័យ និងទំនើបផងដែរ”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.