ព័ត៍មាន

កសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិដើម្បីធានាសន្តិសុខនិងសុវត្ថិភាពនៃទីផ្សារហិរញ្ញវត្ថុ និងរូបិយវត្ថុ

កសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិដើម្បីធានាសន្តិសុខនិងសុវត្ថិភាពនៃទីផ្សារហិរញ្ញវត្ថុ និងរូបិយវត្ថុ

(VOVWORLD) - នារសៀលថ្ងៃទី ១៩ មិថុនា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោក Tran Thanh Man បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីផ្តល់យោបល់លើការទទួល យក បកស្រាយនិងពិនិត្យលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីការសាកល្បងយន្តការនិងគោលនយោបាយជាក់ស្តែង មួយចំនួនសម្រាប់ការអភិវឌ្ឍទីក្រុង Hai Phong; សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម និងផ្តល់យោបល់លើខ្លឹមសារសំខាន់ៗ មួយចំនួនទៀត។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ Le Tuyet/VOV)

ដោយចូលរួមមតិលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម ប្រធានរដ្ឋសភាលោក Tran Thanh Man បានឲ្យដឹងថា ការសាងសង់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាមគឺដើរតួនាទីជំរុញកំណើនដោយមានបំណងសម្រេចបានពីរខ្ទង់ នៅឆ្នាំ ២០៣០៖

ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man អញ្ជើញដឹកនាំកិច្ចប្រជុំ (រូបថត៖ Le Tuyet/VOV)

“ការសាងសង់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិគឺខុសពីការបង្កើតតំបន់ពាណិជ្ជកម្មសេរី ដោយសារលក្ខណៈនៃការបន្លាស់ទី មូលធនឆ្លងព្រំដែន និងចរាចររូបិយប័ណ្ណ។ ដូច្នេះ បទប្បញ្ញត្តិត្រូវតែភ្ជាប់ជាមួយការត្រួតពិនិត្យ ការគ្រប់គ្រងហានិភ័យ និងធានាសុវត្ថិភាព និងសុវត្ថិភាពនៃទីផ្សារហិរញ្ញវត្ថុ និងរូបិយវត្ថុ។ ការបង្កើតក្របខណ្ឌច្បាប់សម្រាប់ប្រតិបត្តិការនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិចាំបាច់ត្រូវមានការទម្លុះទម្លាយមួយ បើប្រៀប ធៀបទៅនឹង បទប្បញ្ញត្តិច្បាប់បច្ចុប្បន្ន"។

នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានឯកភាពជាមូលដ្ឋានចំពោះការទទួលយក និងការបកស្រាយ ដែលរដ្ឋាភិបាលស្នើរឡើង៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.