ព័ត៍មាន

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ ខែកញ្ញា ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញ ទៅទស្សនានិងចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦ នៅបណ្ឌិតសភាការពារជាតិនៅទីក្រុងហាណូយ។

លោកប្រធានរដ្ឋ លឿង គឿង ជូនអំណោយដល់បណ្ឌិតសភាការពារជាតិក្នុងពិធីបើកបវេសនកាល។ (រូបថត៖ VOV)
ក្នុងសុន្ទរកថាបើកបវេសនកាល លោកប្រធានរដ្ឋ លឿង គឿង បានក្រើនរំលឹក ដល់បណ្ឌិត្យសភា ឲ្យលើកកំពស់គុណភាពនៃសកម្មភាពកិច្ចការបរទេសផ្នែកការពារ ជាតិ ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ; ធ្វើឲ្យសកម្មភាពសហប្រតិបត្តិការកាន់តែ សម្បូរបែប ដោយផ្សាភ្ជាប់យ៉ាងជិតស្និទ្ធ និងរស់រវើករវាងការផ្លាស់ប្តូរ ការចែករំលែក ចំណេះដឹង ជាមួយនឹងការលើកកម្ពស់រូបភាព និងឋានៈរបស់ប្រទេសជាតិ ប្រជាជន គោលនយោបាយការពារជាតិសន្តិភាព ស្វ័យការពារ និងយុត្តិធម៌របស់វៀតណាម។ ទាក់ទងនឹងការដឹកនាំដើម្បីកសាងបណ្ឌិតសភាការពារជាតិ ឲ្យក្លាយទៅជាបណ្ឌិតសភា ដែលមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿន ទំនើប ឈានមុខគេក្នុងតំបន់ ប្រកប ដោយកិត្យានុភាព និងឥទ្ធិពលអន្តរជាតិនោះ លោកប្រធានរដ្ឋមានប្រសាសន៍ថា ចាំបាច់ត្រូវកសាងបក្សភាគនៃបណ្ឌិតសភាប្រកបដោយភាពស្អាតស្អំ រឹងមាំ ជាគំរូ ទាំងផ្នែកនយោបាយ មនោគមវិជ្ជា សីលធម៌ ការរៀបចំ និងកម្មាភិបាល។ កម្មាភិបាល បក្ខជន គ្រូបង្រៀន និងអ្នកវិទ្យាសាស្ត្រម្នាក់ៗ នៃបណ្ឌិតសភាត្រូវតែជាគំរូដ៏ភ្លឺស្វាងអំពី ឫទ្ធានុភាពនយោបាយ គុណសម្បតិ្តសីលធម៌ បញ្ញា និងសមត្ថភាពអនុវត្តជាក់ស្តែង៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.