ព័ត៍មាន

កសាងយន្តការនិងគោលនយោបាយពិសេសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន

កសាងយន្តការនិងគោលនយោបាយពិសេសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន

(VOVWORLD) - ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យ សម្រេចបាននូវគោលដៅមានសហគ្រាសចំនួន ២ លានអង្គភាពនៅទូទាំងប្រទេស ត្រឹមឆ្នាំ ២០៣០ កើនឡើងទ្វេដងបើធៀបនឹងចំនួនសហគ្រាសបច្ចុប្បន្នជិត ១ លានអង្គ ភាព។

លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា នីតិវិធីរដ្ឋបាលសម្រាប់សហគ្រាស ត្រូវតែលឿនបំផុត សាមញ្ញបំផុត និងចំណាយទាបបំផុតតាមដែលអាចធ្វើទៅបាន។ (រូបថត៖ VOV)
នារសៀលថ្ងៃទី ៧ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍រដ្ឋាភិបាលស្តីពីការតាក់តែង សេចក្តីព្រាងសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីយន្តការ និងគោលនយោបាយ ពិសេសមួយចំនួនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន។
ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យ សម្រេចបាននូវគោលដៅមានសហគ្រាសចំនួន ២ លានអង្គភាពនៅទូទាំងប្រទេស ត្រឹមឆ្នាំ ២០៣០ កើនឡើងទ្វេដងបើធៀបនឹងចំនួនសហគ្រាសបច្ចុប្បន្នជិត ១ លានអង្គភាព។ លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា នីតិវិធីរដ្ឋបាលសម្រាប់សហគ្រាស ត្រូវតែលឿនបំផុត សាមញ្ញបំផុត និងចំណាយទាបបំផុតតាមដែលអាចធ្វើទៅបាន ជា ពិសេសការសម្រួលនីតិវិធីសម្រាប់ការបង្កើតអាជីវកម្ម ការដោះស្រាយវិវាទ និង ការក្ស័យធន៖ “ត្រូវធ្វើយ៉ាងណាដើម្បីពន្លឿននីតិវិធីក្នុងការបង្កើតអាជីវកម្ម ការរំលាយអាជីវកម្ម និងការក្ស័យធន។ ហើយត្រូវតែធ្វើយ៉ាងណាដើម្បីឲ្យអាជីវកម្មខ្នាតតូចក្លាយជាអាជីវ កម្មខ្នាតធំ ហើយអាជីវកម្មខ្នាតធំក្លាយជាអាជីវកម្មខ្នាតធំជាង”។
ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV)
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យជំរុញការធ្វើវិមជ្ឈការដល់ក្រសួង ស្ថាប័ន ផ្នែក មូលដ្ឋាន និងវិនិយោគិន ក្នុងការបញ្ជាទិញការងារនិងគម្រោងនានា សម្រាប់សហ គ្រាសអនុវត្តន៍ ដោយឈរលើគោលការណ៍ ធានាបាននូវវឌ្ឍនភាព គុណភាព គ្មានការ បង្កើនដើមទុនលើសកម្រិត និងគ្មានអំពើពុករលួយ ខ្ជះខ្ជាយ ឬអវិជ្ជមាននោះឡើយ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.