ព័ត៍មាន

កូរ៉េខាងត្បូង៖ គណបក្សនយោបាយមានទស្សនៈបញ្ច្រាសគ្នាចំពោះការចាប់ខ្លួនប្រធានាធិបតីដែលត្រូវបានចោទប្រកាន់លោក Yoon Suk Yeol

កូរ៉េខាងត្បូង៖ គណបក្សនយោបាយមានទស្សនៈបញ្ច្រាសគ្នាចំពោះការចាប់ខ្លួនប្រធានាធិបតីដែលត្រូវបានចោទប្រកាន់លោក Yoon Suk Yeol

(VOVWORLD) - គណបក្សនយោបាយធំៗក្នុងប្រទេសកូរ៉េខាងត្បូងបានបញ្ចេញទស្សនៈបញ្ច្រាសគ្នាទាក់ទងនឹងការចាប់ខ្លួនប្រធានាធិបតីដែលត្រូវបានចោទប្រកាន់លោក Yoon Suk Yeol នៅព្រឹកនេះ (១៥ មករា)។ ការដែលប្រធានាធិបតីកំពុងកាន់ដំណែងត្រូវភ្នាក់ងារស៊ើបអង្កេតចាប់ខ្លួន គឺជាព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្ររដ្ឋធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូង។

លោក Kwon Young Se ប្រធានគណៈកម្មាធិការគ្រាអាសន្ននៃគណបក្សអំណាចប្រជាជនកំពុងកាន់អំណាចបានចោទប្រកាន់ការិយាល័យស៊ើបអង្កេតអំពើពុករលួយ (CIO) ថា ការចាប់ខ្លួនលោក Yoon Suk Yeol ប្រធានាធិបតីត្រូវបានចោទប្រកាន់ គឺខុសច្បាប់ ហើយបានប្រកាសថា នឹងចោទប្រកាន់មន្ត្រីដឹកនាំ CIO ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ក្នុងពេលជាមួយគ្នានោះ លោក Park Chan-dae មេដឹកនាំគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងដ៏ធំបានចាត់ទុកថា ការចាប់ខ្លួនប្រធានាធិបតី Yoon Suk Yeol ដែលជាជំហានដំបូងឆ្ពោះទៅរកការស្តារឡើងវិញនូវសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ នីតិរដ្ឋ និងប្រជាធិបតេយ្យរបស់កូរ៉េខាងត្បូង៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.