ព័ត៍មាន

កូរ៉េខាងត្បូងបាញ់កាំភ្លើងធំ ២១ ដើមស្វាគមន៍លោកអគ្គលេខាបក្ស តូ ឡឹម

កូរ៉េខាងត្បូងបាញ់កាំភ្លើងធំ ២១ ដើមស្វាគមន៍លោកអគ្គលេខាបក្ស តូ ឡឹម

(VOVWORLD) - ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ១៩៩២មក វៀតណាម និងកូរ៉េខាងត្បូងបានបន្តអភិវឌ្ឍន៍ដោយឥតឈប់ឈរនូវទំនាក់ទំនងភាពជាដៃគូយ៉ាងជិតស្និទ្ធ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើវិស័យជាច្រើន រួមទាំងនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជន។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងភរិយា ជាមួយអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងភរិយា។ (រូបថត៖ Van Hieu/VOV)
នាព្រឹកថ្ងៃទី១១ ខែសីហា ពិធីទទួលបដិសណ្ឋារកិច្ចជូនចំពោះអគ្គលេខាបក្ស កុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងលោកជំទាវភរិយា ង៊ូ ហ្វឿងលី និងគណៈ ប្រតិភូជាន់ខ្ពស់វៀតណាមក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង (ចាប់ ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែសីហា) តបតាមការអញ្ជើញរបស់ប្រធានាធិបតីកូរ៉េខាង ត្បូង លោក Lee Jae Myung និងលោកជំទាវភរិយា បានប្រព្រឹត្តទៅយ៉ាងឱឡារិក នៅវិមានប្រធានាធិបតីកូរ៉េខាងត្បូង។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung និងភរិយាបានចាប់ដៃ ស្វាគមន៍លោកអគ្គលេខាបក្ស តូ ឡឹម និងភរិយា ហើយបានអញ្ជើញលោកអគ្គលេខា បក្ស និងភរិយាឡើងកាន់វេទិកាកិត្តិយស។ កូរ៉េខាងត្បូងបាន បាញ់កាំភ្លើងធំចំនួន ២១ ដើមដើម្បីស្វាគមន៍ ខណៈដែល ក្រុមតន្រ្តីយោធាបានសម្ដែងបទភ្លេងជាតិវៀតណាម និងភ្លេងជាតិកូរ៉េខាងត្បូង។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាន អញ្ជើញលោកអគ្គលេខាបក្ស តូ ឡឹម ធ្វើពិធីត្រួតពលកិត្តិយស។ បន្ទាប់មក លោក ប្រធានាធិបតី Lee Jae Myung និងលោកអគ្គលេខាបក្ស តូ ឡឹម បានឧទ្ទេសនាម សមាជិកគណៈប្រតិភូផ្លូវការនៃប្រទេសទាំងពីរ។
ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ១៩៩២មក វៀតណាម និងកូរ៉េខាងត្បូងបានបន្តអភិវឌ្ឍន៍ដោយឥតឈប់ឈរនូវទំនាក់ទំនងភាពជាដៃគូយ៉ាងជិតស្និទ្ធ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើវិស័យជាច្រើន រួមទាំងនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជន៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.