ព័ត៍មាន

លើក​កម្ពស់​សមត្ថភាពឌីជីថលសម្រាប់យុវជន

លើក​កម្ពស់​សមត្ថភាពឌីជីថលសម្រាប់យុវជន

(VOVWORLD) - នារសៀលថ្ងៃទី២៣ ខែមេសា នៅទីក្រុងហាណូយ សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ សារព័ត៌មានអេឡិចត្រូនិកនៃវិទ្យុសំឡេងវៀតណាម (VOV) កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP - វៀតណាម) និងមជ្ឈមណ្ឌលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអភិវឌ្ឍន៍ទេពកោសល្យវ័យក្មេង - មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានរួមគ្នារៀបចំកម្មវិធី “លើកកំពស់សមត្ថភាពឌីជីថលសម្រាប់យុវជន - Skill Our Future”។

គណៈប្រតិភូបានឆាប់ផ្តើមកម្មវិធី “លើកកំពស់សមត្ថភាពឌីជីថលសម្រាប់យុវជន - Skill Our Future”។ រូបថត៖ Kim Thanh/VOV

ថ្លែងមតិក្នុងកម្មវិធីនេះ អ្នកកាសែត Pham Manh Hung អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាមបានចាត់ទុកថា ក្នុងយុគសម័យឌីជីថល ការផ្លាស់ប្តូរឌីជីថលគឺជានិន្នាការជៀសមិនរួច ដែលកើតឡើងយ៉ាងទូលំទូលាយលើគ្រប់ទិដ្ឋភាពនៃជីវភាព ទាំងសកលលោកនិងក្នុងប្រទេស។ 

អគ្គនាយករងនៃវិទ្យុសំលេងវៀតណាម លោក Pham Manh Hung។ រូបថត៖ VOV

អគ្គនាយករងនៃវិទ្យុសំលេងវៀតណាម លោក Pham Manh Hung បានសង្កត់ធ្ងន់ថា៖

“យើងកំពុងប្រឈមមុខនឹងបញ្ហាប្រឈមធំៗ ទាក់ទងនឹងជំនាញឌីជីថល ការបង្កើតការងារធ្វើសម្រាប់យុវជននិងសិស្សានុសិស្ស ជាពិសេសនៅក្នុងបរិបទនៃសកលភាវូបនីយកម្ម នៅពេលដែលទីផ្សារការងារបើកចំហ។ យើងខ្ញុំអមដំណើរជាមួយការអភិវឌ្ឍន៍របស់ប្រទេសជាតិ ក៏ដូចជានិន្នាការផ្លាស់ប្តូរឌីជីថលនៃវិស័យនីមួយៗផងដែរ”។

ក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ ក៏មានចំជំនួនពិភាក្សាស្តីពី "ការលើកកម្ពស់សមត្ថភាពឌីជីថលសម្រាប់យុវជនសម្រាប់ចាប់ផ្តើមអាជីវកម្ម និងការងារ"៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.