ព័ត៍មាន

លើកកំពស់តួនាទីដឹកនាំនិងត្រួសត្រាយរបស់សហគ្រាសរដ្ឋក្នុងការអភិវឌ្ឍសេដ្ឋកិច្ច

លើកកំពស់តួនាទីដឹកនាំនិងត្រួសត្រាយរបស់សហគ្រាសរដ្ឋក្នុងការអភិវឌ្ឍសេដ្ឋកិច្ច

(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាលទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung បានអញ្ជើញជាអធិបតីកិច្ចប្រជុំស្ដីពីគម្រោងបូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៥ នីតិកាលទី ១២ ស្ដីពីសហគ្រាសរដ្ឋ។

ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំជាមួយសហគ្រាសរដ្ឋ។ រូបថត៖ Kim Thanh/VOV

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung បានសង្កត់ធ្ងន់ថា តម្រូវការកសាងសេចក្តីសម្រចចិត្តសម្រាប់តំបន់សហគ្រាសរដ្ឋគឺត្រូវមានរបកគំហើញថ្មីក្នុងបរិបទថ្មី ដោយមិនត្រឹមតែផ្តោតលើការដោះស្រាយបញ្ហាទាក់ទងនឹងការដកទុន  ភាគហ៊ុនប្បនីយកម្ម វិមជ្ឈការ វិសហមជ្ឈការ ប្រាក់បៀរវត្តន៍ប៉ុណ្ណោះទេ ថែមទាំងសម្លឹងមើលទិដ្ឋភាពទាំងមូលផងដែរ។ ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung បានស្នើថា៖

ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung។ Kim Thanh/VOV

“សហគ្រាសគ្រប់គ្រងដោយរដ្ឋនឹងផ្តោតលើកិច្ចការយុទ្ធសាស្ត្រសំខាន់ៗចំនួនបី៖ ទីមួយ ផ្សារភ្ជាប់ទៅនឹងសន្តិសុខជាតិ។ ទីពីរ ការផ្តល់ផលិតផលសេវាសាធារណៈដែលវិស័យឯកជនមិនធ្វើ ទីបីគឺវិស័យឧស្សាហកម្មជាយុទ្ធសាស្ត្រឆ្ពោះទៅរកនិរន្តរភាព និងការផ្លាស់ប្តូរជាទេ្វ។ ការលើកកម្ពស់តួនាទីឈានមុខគេនៃបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធជាការប្រកួតប្រជែងថ្នាក់ជាតិ ដោយផ្អែកលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជឿនលឿនទំនើប។ អនុវត្តឲ្យបានល្អសេចក្តីសម្រេចចិត្ត ដើម្បីដឹកនាំការគ្រប់គ្រងសហគ្រាសរបស់រដ្ឋប្រកបដោយតម្លាភាព ស្របតាមការអនុវត្ត និងស្តង់ដារអន្តរជាតិ; ប្រមូលផ្តុំធនធានដើម្បីវិនិយោគលើផ្នែកសំខាន់ៗ”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.