ព័ត៍មាន

លើកតម្កើង​ជំនាន់​កម្មករ​វៀត​ណាមដ៏​​ក្លាហាន វិជ្ជាជីវៈ ​ទំនួលខុសត្រូវ និង​នវានុវត្តន៍

លើកតម្កើង​ជំនាន់​កម្មករ​វៀត​ណាមដ៏​​ក្លាហាន វិជ្ជាជីវៈ ​ទំនួលខុសត្រូវ និង​នវានុវត្តន៍

(VOVWORLD) - កម្មវិធី រុងរឿងវៀតណាមឆ្នាំ២០២៥ ដែលរៀបចំដោយសហព័ន្ធការងារវៀតណាមបានប្រព្រឹត្តទៅកាលពីយប់ថ្ងៃទី ២២ មិថុនា នៅទីក្រុងហាណូយ។ ឆ្នាំនេះ កម្មវិធីបានលើកតម្កើងអង្គភាព និងបុគ្គលចំនួន ១៩ ដែលជាគំរូសហគ្រាសនិងសហគ្រិនដែលមានលទ្ធផលឆ្នើម ក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ ក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ រួមចំណែកដាស់ស្មារតីនៃសេចក្តីប្រាថ្នាឈានឡើង និងឈានទៅឆ្ងាយរបស់វៀតណាមក្នុងដំណាក់កាលសមាហរណកម្ម និងអភិវឌ្ឍន៍។

ដោយអះអាងថា អង្គភាពនិងបុគ្គលដែលត្រូវបានលើកតម្កើងជារៀងរាល់ឆ្នាំគឺជាតំណាងរស់រវឹកនៃជំនាន់កម្មករវៀតណាមដ៏មានភាពក្លាហាន វិជ្ជាជីវៈ ទំនួលខុសត្រូវ និងនវានុវត្តន៍។ លោក Nguyen Trong Nghia សមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការឃោសនានិងចលនាមហាជនមជ្ឈឹមបានស្នើថា៖ “ខ្ញុំសូមអំពាវនាវដល់រណសិរ្សមាតុភូមិគ្រប់ជាន់ថ្នាក់  អង្គការនិងភ្នាក់ងារផ្សព្វផ្សាយ បន្តរីកសាយភាយគុណតម្លៃដ៏ល្អប្រសើរនៃអង្គភាពនីមួយៗ គ្រួសារនីមួយៗ និងបុគ្គលនីមួយៗ។ ធ្វើជាអណ្តាតភ្លើងតូចមួយ ដែលបំភ្លឺស្មារតីស្នេហាជាតិ នវានុវត្តន៍ និងសមាហរណកម្ម”។

ពិធីប្រគល់និមិត្តសញ្ញា "រុងរឿងវៀតណាម" ដល់អង្គភាពដែលត្រូវបានលើកតម្កើង។ រូបថត៖ Hai Nguyen/laodong.vn

ចាប់តាំងពីកម្មវិធី "រុងរឿងវៀតណាម" ត្រូវបានផ្តួចផ្តើមឡើងក្នុងឆ្នាំ ២០០៤មក មានអង្គភាពនិងបុគ្គលសរុបចំនួន ៣១៣នាក់ ត្រូវបានលើកតម្កើង។ ក្រោយរយៈពេលជាង ២១ឆ្នាំ កម្មវិធី “រុងរឿងវៀតណាម” មិនត្រឹមតែមានអត្ថន័យលើកតម្កើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែករីកសាយភាយតម្លៃល្អប្រសើរ បន្ថែមកម្លាំងចិត្ត បំផុសគំនិត សម្រាប់ប្រជាជន វៀតណាមគ្រប់រូប ឲ្យកាន់តែមានទំនួលខុសត្រូវ ហ៊ានសុបិន ហ៊ានប្តេជ្ញា ហ៊ានរួមចំណែក៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.