ព័ត៍មាន

លោក Klaus Schwab ដកខ្លួនចេញពីតំណែងជាប្រធានក្រុមប្រឹក្សាភិបាលនៃ WEF

លោក Klaus Schwab ដកខ្លួនចេញពីតំណែងជាប្រធានក្រុមប្រឹក្សាភិបាលនៃ WEF

(VOVWORLD) - ស្ថាបនិកវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) សាស្ត្រាចារ្យ Klaus Schwab ទើបតែបានប្រកាសពីការសម្រេចចិត្តចុះចេញពីតំណែងជាប្រធានក្រុមប្រឹក្សាភិបាល WEF។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយ នាថ្ងៃទី ២១ ខែមេសា WEF បានឲ្យដឹងថា ក្រុមប្រឹក្សាភិបាលបានទទួលយកការលាលែងពីតំណែងរបស់លោក Schwab នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៅថ្ងៃ  ខែមេសា។ WEF បានសរសើរ "ការរួមចំណែកដ៏ឆ្នើម" របស់លោក Schwab ក្នុងអំឡុងពេល ៥៥ ឆ្នាំ ដឹកនាំអង្គការ។ កាលពីដើមខែនេះ WEF បានប្រកាសថា លោក Schwab នឹងចុះចេញពីដំណែង ប៉ុន្តែមិនបានផ្តល់ពេលវេលាជាក់លាក់ណាមួយឡើយ។

ស្ថាបនិកវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) សាស្រ្តាចារ្យ Klaus Schwab ។ រូបថត៖ epochtimesviet.com

យោងតាមច្បាប់ និងបទប្បញ្ញត្តិរបស់ WEF ក្រុមប្រឹក្សាភិបាលបានតែងតាំងជាឯកច្ឆ័ន្ទលោក Peter Brabeck-Letmathe អនុប្រធានក្រុមប្រឹក្សាភិបាលជាប្រធានស្តីទី។ ក្រុមប្រឹក្សាក៏បានបង្កើតគណៈកម្មាធិការមួយ ដើម្បីស្វែងរកជម្រើសសម្រាប់តំណែងប្រធាននាពេលអនាគត៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.