ព័ត៍មាន

លោក​ប្រធានាធិបតី Trump ប្រកាសពន្យារពេល​ការយក​ពន្ធ ៥០% លើ EU រហូតដល់ថ្ងៃទី ៩ ខែកក្កដា

លោក​ប្រធានាធិបតី Trump ប្រកាសពន្យារពេល​ការយក​ពន្ធ ៥០% លើ EU រហូតដល់ថ្ងៃទី ៩ ខែកក្កដា

(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី ២៥ ឧសភា បានឲ្យដឹងថា លោកនឹងពន្យារពេលការយកពន្ធ ៥០% លើទំនិញរបស់សហភាពអឺរ៉ុប (EU) រហូតដល់ថ្ងៃទី ៩ ខែកក្កដា។

ដោយប្រកាសនៅលើបណ្តាញសង្គម Truth Social លោក Donald Trump បានឲ្យដឹងថា លោកបានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen ហើយប្រធាន EC បានស្នើឱ្យសហរដ្ឋអាមេរិកពន្យារពេលការយកពន្ធ ៥០% លើ EU ពីថ្ងៃទី ១ ខែមិថុនាដល់ថ្ងៃទី ៩ ខែកក្កដា។ ប្រធានាធិបតីអាមេរិកបានយល់ព្រមលើសំណើនេះ ហើយការចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបនឹងប្រព្រឹត្តិទៅនៅពេលឆាប់ៗនេះ។

មុននោះ  នៅថ្ងៃទី ២៣ ឧសភា លោក Donald Trump បានព្រមានយកពន្ធរហូតដល់ ៥០% លើសហភាពអឺរ៉ុបចាប់ពីថ្ងៃទី ១ ខែមិថុនា ដោយមូលហេតុថា EU ពិបាកសហប្រតិបត្តិការណាស់ ហើយការចរចាពាណិជ្ជកម្មរវាង សហរដ្ឋអាមេរិក និងតំបន់នេះ "មិនមានវឌ្ឍនភាពឡើយ"។

សហភាពអឺរ៉ុបដែលមានប្រទេសចំនួន ២៧ គឺជាដៃគូពាណិជ្ជកម្មកំពូលរបស់សហរដ្ឋអាមេរិក។ កាលពីឆ្នាំមុន សហរដ្ឋអាមេរិកបាននាំចេញទំនិញជាង ៣៧០ ពាន់លានដុល្លារទៅកាន់សហភាពអឺរ៉ុប និងបាននាំចូលទំនិញប្រហែល ៦០៦ ពាន់លានដុល្លារពីតំបន់នេះ ដែលបណ្តាលឱ្យមានឱនភាពពាណិជ្ជកម្មប្រហែល ២៣៦ ពាន់លានដុល្លារ៕


This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.