ព័ត៍មាន

លោក​ប្រធានាធិបតី Zelensky ប្រកាសលក្ខខណ្ឌសម្រាប់ចូលរួម​ការ​ចរចាស្តីពីអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល

លោក​ប្រធានាធិបតី Zelensky ប្រកាសលក្ខខណ្ឌសម្រាប់ចូលរួម​ការ​ចរចាស្តីពីអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល

(VOVWORLD) - ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី ១៣ ឧសភា លោក Mykhailo Podolyak ជំនួយការកំពូលរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឲ្យដឹងថា មេដឹកនាំរូបនេះ នឹងចូលរួមការចរចាស្តីពីបញ្ហាអ៊ុយក្រែន ប្រសិនបើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មានវត្តមាននៅក្នុងទីក្រុង Istanbul ប្រទេសទួរគីផងដែរ។

ទន្ទឹមនឹងនោះ ថ្លែងក្នុងដំណើរទស្សនកិច្ចនៅទីក្រុង Copenhagen (ដាណឺម៉ាក) ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak បានសង្កត់ធ្ងន់ថា ដំណើររបស់លោក Zelensky ទៅកាន់ប្រទេសទួរគី បង្ហាញថា ទីក្រុងកៀវបានត្រៀមខ្លួនជាស្រេចសម្រាប់ការចរចា។ ទោះជាយ៉ាងណាក៏ដោយ លោក Yermak បានអះអាងជាថ្មីពីទស្សនៈរបស់អ៊ុយក្រែនថា ការចរចាត្រូវតែធ្វើឡើងបន្ទាប់ពីបទឈប់បាញ់។

រូបភាព៖ TTXVN

នៅថ្ងៃដដែល ថ្លែងនៅទីក្រុងប៊ែរឡាំង រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បាននិយាយថា "អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាដោយគ្មានលក្ខខណ្ឌស្តីពីបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព" ដូច្នេះហើយ លោកបានអំពាវនាវឱ្យទីក្រុងម៉ូស្គូ ចាត់វិធានការឆ្ពោះទៅរកសន្តិភាពជាមួយទីក្រុងកៀវ ដោយចូលរួមក្នុងការចរចាដែលអាចប្រព្រឹត្តិទៅជាមួយលោកប្រធានាធិបតី Zelensky នៅប្រទេសទួរគី ក្នុងសប្តាហ៍នេះ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.