ព័ត៍មាន

លោកជំទាវភរិយាអគ្គលេខាបក្ស លោក តូ ឡឹម និងអគ្គនាយិកាអង្គការយូណេស្កូ លោកស្រី Audrey Azoulay អញ្ជើញចូលរួមការតាំងពិពណ៌ “We CAN“

លោកជំទាវភរិយាអគ្គលេខាបក្ស លោក តូ ឡឹម និងអគ្គនាយិកាអង្គការយូណេស្កូ លោកស្រី Audrey Azoulay អញ្ជើញចូលរួមការតាំងពិពណ៌ “We CAN“

(VOVWORLD) - នារសៀលថ្ងៃទី ២៧ មិថុនា នៅសារមន្ទីរស្ត្រីវៀតណាម (ហាណូយ) ភរិយារបស់អគ្គលេខាបក្សលោកតូ ឡឹម លោកស្រី Ngo Phuong Ly និងអគ្គនាយិកានៃអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) លោកស្រី Audrey Azoulay បានចូលរួមការតាំងពិពណ៌គំនូរ “We CAN” ក្នុងកំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី Azoulay នៅវៀតណាម។

លោកជំទាវ Ngo Phuong Ly ភរិយារបស់អគ្គលេខាបក្ស លោក តូ ឡឹម និងអគ្គនាយិកាអង្គការយូណេស្កូ លោកស្រី Audrey Azoulay ចូលរួមការតាំងពិព័រណ៍  "We CAN"   (រូបថត៖ TTXVN)

ពិព័រណ៍ដែលរៀបចំដោយការិយាល័យយូរណេស្កូប្រចាំនៅទីក្រុងហាណូយ តាំងបង្ហាញស្នាដៃជិត ៣០ របស់និស្សិតមកពីខេត្ត Cao Bang, Ninh Thuan និង Vinh Long។ ស្នាដៃទាំងនេះគឺជាផលិតផលលេចធ្លោនៃគម្រោង "We CAN" ដែលជាគំនិតផ្តួចផ្តើមរួមគ្នារវាងអង្គការយូណេស្កូ និងក្រសួងអប់រំនិងបណ្តុះបណ្តាល ក្នុងគោលបំណងផ្តល់សិទ្ធិសិក្សារៀនសូត្រនិងអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយសម្រាប់ស្ត្រី និងកុមារីជនជាតិភាគតិចនៅក្នុងតំបន់ជួបការលំបាក។

ថ្លែងមតិនៅពិព័រណ៌នេះ អគ្គនាយិកាយូណេស្កូ លោកស្រី Audrey Azoulay បានទទួលស្គាល់ការប្តេជ្ញាចិត្តជាក់ស្តែងរបស់វៀតណាមចំពោះគោលដៅរបស់យូរណេស្កូ ជាពិសេសលើវិស័យអប់រំបរិយាប័ន្ននិងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកស្រី ទាំងពីររូបបានឯកភាពថា ការអប់រំគឺជាឧបករណ៍គន្លឹះក្នុងការលើកកម្ពស់សមភាពយេនឌ័រ កំណត់ទិសដៅកិច្ចសហប្រតិបត្តិការរយៈពេលយូរអង្វែងរវាងវៀតណាមនិងអង្គការយូណេស្កូ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.