ព័ត៍មាន

លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ ស្នើឱ្យក្រុមហ៊ុន EE សហការកសាងមជ្ឈ មណ្ឌលចែកចាយ LNG នៅវៀតណាមសម្រាប់តំបន់ទាំងមូល

លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ ស្នើឱ្យក្រុមហ៊ុន EE សហការកសាងមជ្ឈ មណ្ឌលចែកចាយ LNG នៅវៀតណាមសម្រាប់តំបន់ទាំងមូល

(VOVWORLD) - នារសៀលថ្ងៃទី ២៩ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានទទួលជួបប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Excelerate Energy (អាមេរិក) លោក Steven Kobos និងសហការីដែលកំពុងបំពេញ ទស្សនកិច្ច និងធ្វើការនៅវៀតណាម។

នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ទទួលជួបប្រធាននិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Excelerate Energy (អាមេរិក) លោក Steven Kobos។ (រូបថត៖ TTXVN)
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្វាគមន៍ក្រុមហ៊ុន Excelerate Energy (EE) និងក្រុមហ៊ុនឧស្ម័នវៀតណាម (PVGas) បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីរៀបចំប្រភពឧស្ម័នធម្មជាតិរាវ (LNG) រយៈ ពេលវែងពីសហរដ្ឋអាមេរិកសម្រាប់ទីផ្សារវៀតណាម។ លោកនាយករដ្ឋមន្រ្តី បានឯក ភាពជាមួយសំណើរបស់ក្រុមហ៊ុន EE ក្នុងការប្រែក្លាយវៀតណាមទៅជាមជ្ឈមណ្ឌល ចែកចាយ LNG ក្នុងតំបន់ ហើយបានស្នើឱ្យក្រុមបន្តស្រាវជ្រាវ ពិចារណាពង្រីក និង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសវៀតណាមក្នុងការផ្តល់ដំណោះស្រាយបច្ចេកវិទ្យា និងប្រភពផ្គត់ផ្គង់ LNG រយៈពេលវែង រួមចំណែកធានាសន្តិសុខថាមពល សម្រាប់វៀតណាម និងកាត់បន្ថយឱនភាពពាណិជ្ជកម្ម ពង្រឹងទំនាក់ទំនងរវាង វៀតណាម និងអាមេរិក។
ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ TTXVN)
ដោយបញ្ជាក់ថា វៀតណាមមានគោលជំហរសាងសង់មជ្ឈមណ្ឌលស្តុក និង ចែកចាយ LNG ដើម្បីបម្រើក្នុងស្រុកនិងសម្រាប់តំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) រួមទាំង បម្រើដល់រោងចក្រថាមពលដែលផ្គត់ផ្គង់អគ្គិសនីដល់អាស៊ាននោះ លោកនាយករដ្ឋ មន្ត្រីបានស្នើឱ្យក្រុមហ៊ុន EE សហការជាមួយដៃគូវៀតណាម ដើម្បីសាងសង់មជ្ឈ មណ្ឌលស្តុកនិងចែកចាយ LNG នៅប្រទេសវៀតណាមក្នុងឆ្នាំនេះ ឬឆ្នាំក្រោយ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.