ព័ត៍មានលោកនាយករដ្ឋមន្រ្តីនិងលោកប្រធានរដ្ឋសភា ផ្ញើសាររំលែកទុក្ខជូនចំពោះថ្នាក់ដឹកនាំកូរ៉េខាងត្បូងចំពោះឧបទ្ទវហេតុធ្លាក់យន្តហោះ
លោកនាយករដ្ឋមន្រ្តីនិងលោកប្រធានរដ្ឋសភា ផ្ញើសាររំលែកទុក្ខជូនចំពោះថ្នាក់ដឹកនាំកូរ៉េខាងត្បូងចំពោះឧបទ្ទវហេតុធ្លាក់យន្តហោះ
ថ្ងៃច័ន្ទ, 14:00, 30/12/2024
VOV5
(VOVWORLD) - ទទួលបានដំណឹងអំពីឧបទ្ទវហេតុធ្លាក់យន្តហោះ Jeju Air ដែលបានកើតឡើងនៅថ្ងៃទី ២៩ ធ្នូ បានបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ នៅថ្ងៃដដែលនោះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានផ្ញើសាររំលែកទុក្ខដល់ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang Mok, ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានផ្ញើសាររំលែកទុក្ខជូនចំពោះលោក Woo Won Shik ប្រធានរដ្ឋសភាកូរ៉េខាងត្បូង។
មុននេះនៅថ្ងៃទី ២៩ ខែធ្នូ ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានផ្ញើសាររំលែកទុក្ខជូនដល់ប្រធានាធិបតីស្តីទី Choi Sang Mok; ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក ប៊ុយ ថាញ់ សឺន បានផ្ញើសាររំលែកទុក្ខជូនរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Choi Tae Yul។
ឧបទ្ទវហេតុធ្លាក់យន្តហោះ Jeju Air បានកើតឡើងកាលពីថ្ងៃទី ២៩ ខែធ្នូ នៅពេលដែលយន្តហោះពីទីក្រុងបាងកកទៅកាន់ទីក្រុង Muan បានព្យាយាមចុះចតដោយគ្មានកង់ចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Muan (កូរ៉េខាងត្បូង)។ ឧបទ្ទវហេតុនេះបានបណ្តាលឱ្យមនុស្ស ១៧៩ នាក់ស្លាប់និង ២ នាក់រងរបួស៕