ព័ត៍មានលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ “ត្រូវតែប្តេជ្ញាចិត្តបន្ថែមទៀតក្នុងការអនុវត្តគម្រោងគមនាគមន៍សំខាន់ៗ”
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ “ត្រូវតែប្តេជ្ញាចិត្តបន្ថែមទៀតក្នុងការអនុវត្តគម្រោងគមនាគមន៍សំខាន់ៗ”
ថ្ងៃព្រហស្បតិ៍, 16:44, 11/09/2025
VOV5
(VOVWORLD) - “ត្រូវតែចូលរួមលឿនជាង ប្ដេជ្ញាចិត្តជាង កៀរគរកម្លាំងបន្ថែមទៀត ដើម្បីធ្វើឲ្យ បានល្អជាង”។ នេះជាការសង្កត់ធ្ងន់របស់នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ នៅក្នុងកិច្ចប្រជុំលើកទី ២០ នៃគណៈកម្មាធិការដឹកនាំរដ្ឋសម្រាប់សំណង់ និងគម្រោងជាតិសំខាន់លើស័យគមនាគមន៍ ដឹកជញ្ជូន ដែលបានប្រព្រឹត្តទៅកាល ពីយប់ថ្ងៃទី ១០ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ)។
ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VOV) |
ក្នុងកិច្ចប្រជុំនេះ បន្ទាប់ពីបានស្តាប់របាយការណ៍របស់ក្រសួង ផ្នែក មូលដ្ឋាន និងតំណាងអ្នកម៉ៅការសំណង់រួចមក លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រធាន គណៈកម្មាធិការដឹកនាំរដ្ឋសម្រាប់សំណង់ គម្រោងជាតិសំខាន់ លើវិស័យគមនាគមន៍ ដឹកជញ្ជូន (គណៈកម្មាធិការដឹកនាំ) បានមានប្រសាសន៍ថា គណៈកម្មាធិការដឹកនាំ បច្ចុប្បន្នកំពុងទទួលបន្ទុកគម្រោងចំនួន ១២០ ដូច្នេះចាំបាច់ត្រូវសកម្ម ម៉ឺងម៉ាត់ អនុវត្តន៍ឲ្យបានត្រឹមត្រូវតាមវឌ្ឍនភាពដែលបានដាក់ចេញ ប្ដេជ្ញាចិត្តបញ្ចេញ ១០០% នៃដើមទុនវិនិយោគសាធារណៈក្នុងឆ្នាំនេះ រួមចំណែកដល់ការជំរុញកំណើនយ៉ាង ឆាប់រហ័ស និងប្រកបដោយចីរភាព។ លោកនាយករដ្ឋមន្ត្រីបានស្នើថា៖
លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ ថ្លែងមតិនៅកិច្ចប្រជុំ។ (រូបថត៖ VOV) |
“យើងត្រូវតែចាត់ចែងការងារបោសសម្អាតផ្ទៃដីសំណង់ដល់មូលដ្ឋាន។ ថ្មីៗនេះ មូលដ្ឋានខ្លះមិនហ៊ានទទួលយកទេ ប៉ុន្តែក្រោយមកធ្វើបានយ៉ាងល្អណាស់។ ធ្វើកាន់តែ ឆាប់ កាន់តែល្អ។ ត្រូវតែចូលរួមលឿនជាង ប្ដេជ្ញាចិត្តជាង កៀរគរកម្លាំងបន្ថែម ទៀតដើម្បីធ្វើឲ្យបានល្អជាង ហើយអំពាវនាវឱ្យមានស្មារតីខ្លួនទីពឹងខ្លួន”។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខិតខំប្រឹងប្រែងដោយអស់ពីសមត្ថភាព ដើម្បី សម្រេចគម្រោងឱ្យបានទាន់ពេលវេលា ជាពិសេសចំពោះគោលដៅកសាងផ្លូវគោក ល្បឿនលឿន ៣,០០០ គីឡូម៉ែត្រ និងផ្លូវគោកតាមឆ្នេរ ១,៧០០ គីឡូម៉ែត្រ; ធានា ការសម្រេចជាស្ថាពរនូវគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh ក្នុងឆ្នាំនេះ៕