ព័ត៍មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចូលរួមទិវាមហាសាមគ្គីជនជាតិទាំងមូលនៅខេត្ត Gia Lai

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចូលរួមទិវាមហាសាមគ្គីជនជាតិទាំងមូលនៅខេត្ត Gia Lai

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៩៥ ទិវាប្រពៃណីនៃរណសិរ្សឯកភាពជនជាតិ វៀតណាម ដែលសព្វថ្ងៃជារណសិរ្សមាតុភូមិ វៀតណាម (ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ១៩៣០ - ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥) នាព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញចូលរួមទិវាមហាសាមគ្គីជនជាតិទាំងមូល ជួយប្រជាពលរដ្ឋនៅ តំបន់លំនៅដ្ឋាន Thang Kien ឃុំ De Gi ខេត្ត Gia Lai។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញចូលរួមទិវាមហាសាមគ្គីជនជាតិទាំងមូល ជួយប្រជាពលរដ្ឋនៅ តំបន់លំនៅដ្ឋាន Thang Kien ឃុំ De Gi ខេត្ត Gia Lai។ (រូបថត៖ VOV)
នៅទិវាបុណ្យនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ឆ្នាំនេះបានធ្វើឡើងក្នុងបរិបទខុសពីឆ្នាំមុនៗ ដោយ ការរួមបញ្ចូលគ្នានៃខេត្តក្រុងទូទាំងប្រទេស ការអនុវត្តគំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិត ហើយព្យុះកាល់ ម៉ាហ្គីនាពេលថ្មីៗនេះ បានបង្កឱ្យមានផលវិបាកដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិ សាស្ត្រ។ ហេតុដូច្នេះ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះចំណងសាមគ្គីភាពរវាងបងប្អូនជនរួមជាតិទូទាំងប្រទេស ដែលបានជួយគ្នាទៅវិញទៅមកដើម្បីជំនះ ពុះពារលើការលំបាក។ លោកនាយករដ្ឋមន្ត្រីក៏បានអះអាងផងដែរថា ការដែលរដ្ឋា ភិបាល មូលដ្ឋាន និងប្រជាជនរួមដៃគ្នាធ្វើសកម្មភាព នឹងបង្កើតកម្លាំងពលំដើម្បីជំនះ លើបញ្ហាប្រឈមទាំងអស់ រួមទាំងការដោះស្រាយផលវិបាកនៃព្យុះកាល់ម៉ាហ្គី នាពេលខាងមុខនេះ។ លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា៖
លោកនាយករដ្ឋមន្ត្រីប្រគល់អំណោយដល់ប្រជាជននៅក្នុងឃុំ De Gi។ (រូបថត៖ VOV)
«ជាដំបូង យើងត្រូវតែសាងសង់ផ្ទះឡើងវិញសម្រាប់គ្រួសារដែលផ្ទះត្រូវដួលរលំ ជួសជុលផ្ទះដែលខូចខាត ស្តារហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សុខាភិបាល អប់រំ អគ្គិសនី និងទូរគមនាគមន៍ ព្រមទាំងសម្អាតបរិស្ថានឱ្យបានឆាប់រហ័សផងដែរ»៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.