ព័ត៍មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទៅត្រួតពិនិត្យសំណង់និងគម្រោងដែលបម្រើសន្និសីទ APEC ២០២៧

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទៅត្រួតពិនិត្យសំណង់និងគម្រោងដែលបម្រើសន្និសីទ APEC ២០២៧

(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ មករា នៅខេត្តអានយ៉ាង លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញទៅត្រួតពិនិត្យ និងណែនាំការអនុវត្តសំណង់និងគម្រោងនានា សម្រាប់បម្រើសន្និសីទវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៧ ដែលនឹងប្រព្រឹត្តទៅនៅតំបន់ពិសេស Phu Quoc។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងតំបន់ទីក្រុងចម្រុះចំនួនពីរ នៅ Phu Quoc។ (រូបថត៖ VOV)

ចុះត្រួតពិនិត្យ ណែនាំ និងប្រគល់អំណោយដើម្បីលើកទឹកចិត្តដល់អង្គភាពនានាដែលកំពុងធ្វើការនៅក្នុងគម្រោងអាកាសយានដ្ឋានអន្តរជាតិ Phu Quoc លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យអ្នកម៉ៅការពន្លឿនវឌ្ឍនភាពនៃការអនុវត្តគម្រោង ប៉ុន្តែត្រូវធានានូវស្តង់ដារខាងបច្ចេកទេស សោភ័ណភាព គុណភាព សុវត្ថិភាព និងអនាម័យបរិស្ថាន។

នាព្រឹកនេះផងដែរ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចូលរួមពិធីបើកការដ្ឋានសាង
សង់គម្រោងតំបន់ទីក្រុងចម្រុះចំនួនពីរ នៅ Phu Quoc។ គម្រោងទាំងពីរនេះនឹងបំពេញបន្ថែមបន្ទប់សណ្ឋាគារ ប្រមាណ ១២.០០០ បន្ទប់ អាផាតមិនសេវាកម្ម និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ក៏ដូចជាទេសភាពលំដាប់អន្តរជាតិ ដើម្បីបម្រើព្រឹត្តិការណ៍ការទូតជាន់ខ្ពស់ APEC ឆ្នាំ ២០២៧ ព្រមទាំងរួមចំណែកបង្កើតមុខមាត់តំបន់ទីក្រុងថ្មីសម្រាប់តំបន់ពិសេស Phu Quoc។ អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើថា៖

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងនៅពិធី។ (រូបថត៖ VOV)

"តំបន់ពិសេស Phu Quoc ត្រូវអនុវត្តន៍តាមទិសដៅបៃតង ឌីជីថល ពង្រីកសក្តានុពលនិងគុណសម្បត្តិ ឆ្លាតវៃ គ្រប់គ្រងនិងសម្របសម្រួលផលប្រយោជន៍របស់ប្រជាជនប្រកបដោយភាពសុខដុមរមនា។ ទន្ទឹមនឹងនោះ គឺ "៤ មិន" រួមមាន៖ មិនខ្ជះខ្ជាយមួយថ្ងៃ មិនពន្យារពេលមួយសប្តាហ៍ មិនខកខានឱកាសមួយខែ និងមិនអសកម្មមួយឆ្នាំ។ "៣ មាន" គឺ៖ មានការចូលរួមពីរដ្ឋ មានការចូលរួមពីសហគ្រាស និងមានការចូលរួមពីប្រជាជន”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.