លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន Makara Capital
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន Makara Capital
ថ្ងៃព្រហស្បតិ៍, 17:16, 03/07/2025
VOV5
(VOVWORLD) - នារសៀលថ្ងៃទី ២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបលោក Ali Ijaz Ahmad ប្រធាន និងជាអគ្គនាយក រួមជាមួយសហការីដឹកនាំនៃក្រុមហ៊ុន Makara Capital Partners (សិង្ហបុរី) ដែលកំពុងស្វែងយល់និងជំរុញការវិនិយោគនៅវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ទទួលជួបលោក Ali Ijaz Ahmad ប្រធាននិងជាអគ្គនាយកនៃក្រុមហ៊ុន Makara Capital Partners (សិង្ហបុរី)។ (រូបថត៖ Lai Hoa/VOV)
នៅក្នុងជំនួបនេះ លោក Ali Ijaz Ahmad និងសហការីដឹកនាំក្រុមហ៊ុន Makara Capital Partners បានជម្រាបជូនថា Makara Capital កំពុងជំរុញយ៉ាងសកម្មនូវការវិនិ យោគនៅក្នុងគម្រោងសួនឧស្សាហកម្មឱសថ-ជីវសាស្ត្រ នៅ Hung Yen ព្រមទាំងធ្វើ ការយ៉ាងសកម្មជាមួយស្ថាប័ននិងមូលដ្ឋានពាក់ព័ន្ធនៅវៀតណាម ដើម្បីសហប្រតិបត្តិ ការវិនិយោគ ផ្តល់ទុនសម្រាប់គម្រោងនានាក្នុងវិស័យថាមពល និងហេដ្ឋារចនាសម្ព័ន្ធ; ចូលរួមរៀបចំរចនាសម្ព័ន្ធធនាគារវៀតណាមឡើងវិញ ជាពិសេសចូលរួមក្នុងការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម ដោយមានសមត្ថភាពអំពាវនាវ និងកៀរគរទុនសរុបពី ៥ ទៅ ៧ ពាន់លានដុល្លារអាមេរិក។