ព័ត៍មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅគុយវ៉ែត

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅគុយវ៉ែត

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅរដ្ឋគុយវ៉ែត កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា នៅទីក្រុងគុយវ៉ែត - រដ្ឋធានីនៃប្រទេសគុយវ៉ែត លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងលោកជំទាវភរិយា ឡេ ធីប៊ីចត្រិន រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ វៀតណាម បានជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថាប័នតំណាង វៀតណាម និងសហគមន៍ជនវៀតណាមនៅគុយវ៉ែត។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងលោកជំទាវភរិយា ឡេ ធីប៊ីចត្រិន ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅគុយវ៉ែត។ (រូបថត៖ VOV)
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានឲ្យដឹងថា ក្នុងដំណើរ ទស្សនកិច្ចលើកនេះ ប្រទេសទាំងពីរនឹងឯកភាពលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឡើង ដល់កម្រិតថ្មីមួយ។ ទាក់ទងនឹងសំណើរបស់ប្រជាជនក្នុងការបើកផ្លូវហោះហើរត្រង់ រវាងវៀតណាម និងគុយវ៉ែត លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា លោកកំពុងលើក ទឹកចិត្តក្រុមហ៊ុនអាកាសចរណ៍ឱ្យបើកផ្លូវហោះហើរទៅកាន់មជ្ឈិមបូព៌ា។ អំពីគោល នយោបាយចំពោះជនជាតិវៀតណាមនៅក្រៅប្រទេស លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា៖
“ទាក់ទងនឹងគោលនយោបាយសម្រាប់សហគមន៍ជនវៀតណាមនៅបរទេស នាពេលកន្លងមក យើងបានអនុវត្តន៍គោលនយោបាយជាបន្តបន្ទាប់ ដោយបង្កើត លក្ខខណ្ឌ និងសម្រួលដល់សហគមន៍ ដើម្បីបង្ហាញថា សហគមន៍ពិតជាផ្នែកមួយ ដែលមិនអាចខ្វះបានរបស់សហគមន៍ជនជាតិវៀតណាម។ នោះក៏ជាការបង្ហាញ ផ្លូវច្បាប់ អំពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋផងដែរ”។
ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងលោកជំទាវភរិយា បានប្រគល់អំណោយពីស្រុកកំណើត ដើម្បីលើកទឹកចិត្តសហគមន៍បងប្អូន ជនរួមជាតិនៅប្រទេសគុយវ៉ែតផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.