ព័ត៍មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញជាអធិបតីក្នុងសម័យប្រជុំលើកទី ៦ នៃគណៈកម្មាធិការដឹកនាំ COP២៦

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញជាអធិបតីក្នុងសម័យប្រជុំលើកទី ៦ នៃគណៈកម្មាធិការដឹកនាំ COP២៦

(VOVWORLD) - នៅរសៀលថ្ងៃទី ១៤ ខែមករា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការជាតិដឹកនាំការអនុវត្តការសន្យារបស់វៀតណាមនៅសន្និសីទលើកទី ២៦ នៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ - COP២៦ បានអញ្ជើញជាអធិបតីក្នុងសម័យប្រជុំលើកទី ៦ នៃគណៈកម្មាធិការដឹកនាំ។

នងាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ ដឹកនាំសម័យប្រជុំ។ រូបថត៖ Lai Hoa/VOV

នៅក្នុងសម័យប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុគឺជានិន្នាការសកល រួមទាំងនៅវៀតណាមផងដែរ។ វៀតណាមកំណត់ការផ្លាស់ប្តូរបៃតងនៅក្នុងយុគសម័យឌីជីថលជាអាទិភាពកំពូល ជាតម្រូវការសត្យានុម័ត និងជាជម្រើសយុទ្ធសាស្ត្រ។ នាពេលកន្លងទៅ គណៈកម្មាធិការដឹកនាំ COP២៦ បានអនុវត្តន៍ភារកិច្ចជាច្រើន និងសម្រេចបានលទ្ធផលសំខាន់ៗ។ ស្ថាប័ន និងយន្តការគោលនយោបាយសម្រាប់ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុត្រូវបានយកចិត្តទុកដាក់ និងកែលម្អ។ សហគ្រាសជាច្រើនបានផ្លាស់ប្តូរយ៉ាងខ្លាំងឆ្ពោះទៅរកការវិនិយោគបៃតង បច្ចេកវិទ្យាស្អាត និងគំរូបំភាយឧស្ម័នទាប។

ដើម្បីលើកកម្ពស់សមត្ថភាពសម្របសម្រួលក្នុងការអនុវត្តការសន្យា ដែលបានធ្វើឡើងនៅ COP២៦ នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យគណប្រតិភូដែលចូលរួមសម័យប្រជុំ វាយតម្លៃយ៉ាងទូលំទូលាយអំពីលទ្ធផលនៃការអនុវត្តការសន្យានៅ COP២៦ នាពេលកន្លងមក និងស្នើភារកិច្ចសំខាន់ៗសម្រាប់គណៈកម្មាធិការដឹកនាំនាពេលខាងមុខ ជាពិសេសគឺគោលដៅ និងទស្សនៈនៃមហាសន្និបាតលើកទី ១៤ របស់បក្ស ស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។

គួរបញ្ជាក់ថា COP២៦ បានប្រព្រឹត្តទៅនៅទីក្រុង Glasgow ប្រទេសស្កុតឡែន (ចក្រភពអង់គ្លេស) ក្នុងឆ្នាំ ២០២១៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.