[VOVWORLD] - នារសៀលថ្ងៃទី ៧ ខែមេសា នៅទីក្រុងហាណូយ ប្រតិភូរដ្ឋសភាបានបោះឆ្នោតគាំទ្រ រដ្ឋសភានីតិកាលទី ១៦ បានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តជ្រើសតាំងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់អាណត្តិ ២០២៦-២០៣១ ចំពោះ លោកឡេ មិញ ហឹង សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិមនិងជាប្រតិភូរដ្ឋសភានីតិកាលទី ១៦។
នាយករដ្ឋមន្ត្រីលោក ឡេ មិញ ហឹង អញ្ជើញស្បថចូលកាន់តំណែង (រូបថត: VGP)
បន្ទាប់ពីត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំង នាយករដ្ឋមន្ត្រីលោក ឡេ មិញ ហឹង បានឡើងធ្វើពិធីស្បថចូលកាន់តំណែង។
“ក្រោមទង់ជាតិក្រហមផ្កាយពណ៌លឿងដ៏ពិសិដ្ឋនៃមាតុភូមិ នៅចំពោះមុខរដ្ឋសភា ជនរួមជាតិ និងអ្នកបោះឆ្នោត ខ្ញុំ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សូមស្បថថា៖ ស្មោះត្រង់ដាច់ខាតចំពោះមាតុភូមិ ចំពោះប្រជាជន និងចំពោះរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ខិតខំបំពេញភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន”។
នៅក្នុងសុន្ទរកថាស្បថចូលកាន់តំណែង នាយករដ្ឋមន្ត្រីលោក ឡេ មិញ ហឹង បានសង្កត់ធ្ងន់ថា៖ “កសាងរដ្ឋាភិបាលមួយដ៏ទំនើប ស្ថាបនា និងបម្រើប្រជាជន។ គោលដៅនៃកំណើនផលិតផលក្នុងស្រុកសរុបលើសពី ១០% ក្នុងមួយឆ្នាំ សម្រាប់ដំណាក់កាល ២០២៦- ២០៣១ ជាតម្រូវការអភិវឌ្ឍន៍ចាំបាច់ដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្ររបស់ប្រទេសជាតិ។ រដ្ឋាភិបាលកំណត់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិជារបកគំហើញអាទិភាពកំពូល ដែលជាកម្លាំងជំរុញដ៏សំខាន់សម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃកម្លាំងផលិតភាពទំនើប លើកកម្ពស់ផលិតភាព ការប្រកួតប្រជែង និងស្វ័យភាពយុទ្ធសាស្ត្រ។ ជំរុញសេដ្ឋកិច្ចរដ្ឋឱ្យដើរតួនាទីនាំមុខគេ សេដ្ឋកិច្ចឯកជនក្លាយជាកម្លាំងជំរុញដ៏សំខាន់បំផុត”។
នៅរសៀលថ្ងៃទី ៧ ខែមេសា រដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តជ្រើសតាំងលោក ង្វៀន វ៉ាន់ ក្វាង ជាប្រធានតុលាការប្រជាជនកំពូល៕