ព័ត៍មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដឹកនាំកិច្ចប្រជុំស្ដីពីការអនុវត្តគម្រោង អាកាសយានដ្ឋានអន្តរជាតិ Long Thanh ដំណាក់កាលទី១

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដឹកនាំកិច្ចប្រជុំស្ដីពីការអនុវត្តគម្រោង អាកាសយានដ្ឋានអន្តរជាតិ Long Thanh ដំណាក់កាលទី១

(VOVWORLD) - នៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ត្រូវតែសម្រេចគម្រោងអាកាសយានដ្ឋានអន្តរ ជាតិ Long Thanh ក្នុងឆ្នាំនេះ ដូច្នេះក្រសួង ស្ថាប័ន អង្គភាពនិងមូលដ្ឋានពាក់ព័ន្ធនានា ត្រូវតែធ្វើការយ៉ាងសកម្ម ដើម្បីពន្លឿនដំណើរការគម្រោង។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដឹកនាំកិច្ចប្រជុំស្ដីពីការអនុវត្តគម្រោង អាកាសយានដ្ឋានអន្តរជាតិ Long Thanh ដំណាក់កាលទី១។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី ២៥ ខែមករា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញស្តីពីការអនុវត្តគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh ដំណាក់កាលទី១។ នៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ត្រូវតែសម្រេចគម្រោងអាកាសយានដ្ឋានអន្តរ ជាតិ Long Thanh ក្នុងឆ្នាំនេះ ដូច្នេះក្រសួង ស្ថាប័ន អង្គភាពនិងមូលដ្ឋានពាក់ព័ន្ធនានា ត្រូវតែធ្វើការយ៉ាងសកម្ម ដើម្បីពន្លឿនដំណើរការគម្រោង។ លោកនាយករដ្ឋមន្ត្រីបាន សង្កត់ធ្ងន់ថា គ្រប់ភាគីពាក់ព័ន្ធត្រូវឆ្លៀតពេលវេលា "ធ្វើការទាំងក្នុងអំឡុងពេលបុណ្យ តេត និងថ្ងៃឈប់សម្រាក"។
អាកាសយានដ្ឋានអន្តរជាតិ Long Thanh ដំណាក់កាលទី ១ មានទុនវិនិយោគ សរុបចំនួន ៥,៤ ពាន់លានដុល្លារអាមេរិក ជាមួយនឹងរយៈពេលអនុវត្តន៍ចាប់ពី ឆ្នាំ២០២០ដល់ឆ្នាំ២០២៥៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.