ព័ត៍មាន

លោកនាយករដ្ឋមន្ត្រីចូលរួមពិធីប្រកាសសេចក្តីសម្រេចចិត្តស្តីពីការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រីចូលរួមពិធីប្រកាសសេចក្តីសម្រេចចិត្តស្តីពីការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី៤ ខែមករា នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទប្រកាសសេចក្តីសម្រេចចិត្តរបស់រដ្ឋា ភិបាលស្តីពីការចេញផ្សាយផែនការសកម្មភាពអនុវត្តន៍សេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយស្តីពីការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុតំបន់និងអន្តរជាតិនៅវៀតណាម។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងនៅសន្និសីទ។ (រូបថត៖ VOV)
ថ្លែងក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា វៀតណាមបានកំណត់ គោលដៅកំណើនសេដ្ឋកិច្ចគឺជាអាទិភាព។ ដើម្បីធ្វើដូច្នេះបាន ចាំបាច់ត្រូវមានមធ្យោបាយជាច្រើនដើម្បីកៀរគរដើមទុន រួមទាំងការលើកកម្ពស់តួនាទីរបស់មជ្ឈមណ្ឌល ហិរញ្ញវត្ថុតំបន់ និងអន្តរជាតិ។ វៀតណាមក៏បានកំណត់គោលដៅកំណើន GDP ក្នុងប៉ុន្មានឆ្នាំខាងមុខពី ៨% រហូតដល់ពីរខ្ទង់ ដូច្នេះទុនវិនិយោគសង្គមសរុបត្រូវតែកើនឡើងពី ៤៥-៥០% ជា រៀងរាល់ឆ្នាំ។ ក្នុងមួយឆ្នាំៗ វៀតណាមត្រូវការថវិកាប្រមាណ ១៦០-២០០ ពាន់លាន ដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍទូទៅ ជាពិសេសការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ បច្ចេកទេស។
ដើម្បីសម្រេចបាននូវគោលដៅនេះ វៀតណាមត្រូវស្នើឡើងនូវកម្លាំងចលករថ្មី សម្រាប់កំណើន រួមទាំងការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុតំបន់ និងអន្តរជាតិ រួមជាមួយ នឹងការចាប់ផ្តើម និងសម្រេចគម្រោងសំខាន់ៗរបស់ប្រទេសជាតិផងដែរ។
ទិដ្ឋភាពសន្និសីទប្រកាសសេចក្តីសម្រេចចិត្តស្តីពីការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។ (រូបថត៖ VOV)
តាមលោកនាយករដ្ឋមន្ត្រី វៀតណាមមានលក្ខខណ្ឌទាំង៥ ដើម្បីកសាងមជ្ឈ មណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។ ទីមួយ៖ វៀតណាមមានទំហំសេដ្ឋកិច្ចធំទី ៣៣ លើ ពិភពលោក។ ទី២៖ អត្រាកំណើនសេដ្ឋកិច្ចខ្ពស់ និងស្ថិរភាព។ ទី៣៖ វៀតណាមកំពុង អនុវត្តន៍របកគំហើញយុទ្ធសាស្ត្រចំនួន៣ អំពីការសុក្រិតស្ថាប័ន ការអភិវឌ្ឍធនធាន មនុស្ស និងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏ស៊ីសង្វាក់គ្នា ទំនើប ហើយសម្រេច បានលទ្ធផលវិជ្ជមាន។ ទី៤៖ ទីផ្សារភាគហ៊ុនរបស់វៀតណាមមានល្បឿនអភិវឌ្ឍន៍ ឈានមុខគេក្នុងតំបន់ ជាមួយនឹងមូលធនទីផ្សារភាគហ៊ុនវៀតណាមសម្រេចបានជិត ២៩០ ពាន់លានដុល្លារអាមេរិក។ ទី៥៖ វៀតណាមមានប្រៀបខ្លាំងក្នុងការរក្សាស្ថិរភាព នយោបាយ និងបរិយាកាសសន្តិភាព។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុតំបន់ និងអន្តរជាតិ គឺជារឿងជៀសមិនរួច និងជាតម្រូវការសត្យានុម័តក្នុងការអភិវឌ្ឍរបស់ ប្រទេសជាតិ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.