ព័ត៍មានលោកនាយករដ្ឋមន្ត្រីផ្ញើលិខិតអបអរសាទរដល់តារាចម្រៀង Nguyen Duc Phuc ដែលឈ្នះជើងឯកការប្រកួតតន្ត្រីអន្តរជាតិ Intervision ឆ្នាំ២០២៥
លោកនាយករដ្ឋមន្ត្រីផ្ញើលិខិតអបអរសាទរដល់តារាចម្រៀង Nguyen Duc Phuc ដែលឈ្នះជើងឯកការប្រកួតតន្ត្រីអន្តរជាតិ Intervision ឆ្នាំ២០២៥
ថ្ងៃច័ន្ទ, 16:05, 22/09/2025
VOV5
(VOVWORLD) - នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានផ្ញើលិខិតអបអរសាទរដល់ តារាចម្រៀង Nguyen Duc Phuc ដែលបានឈ្នះជើងឯកការប្រកួតតន្ត្រីអន្តរជាតិ Intervision ឆ្នាំ២០២៥។
អនុស្សាវរីយ៍មិនអាចបំភ្លេចបានរបស់ តារាចម្រផង Duc Phuc នៅ Intervision ឆ្នាំ២០២៥។ (រូបថត៖ sb.by) |
ក្នុងលិខិត លោកនាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះការខិតខំប្រឹងប្រែង ដ៏អស្ចារ្យ និងស្នាដៃឆ្នើមរបស់តារាចម្រៀង Duc Phuc ជាមួយនឹងការសម្តែងដ៏គួរឲ្យ ចាប់អារម្មណ៍នូវបទចម្រៀង “Phu Dong Thien Vuong” បំផុសគំនិតពីបទកំណាព្យ “ឬស្សីវៀតណាម” ដែលបាននិទានរឿងអំពីកម្លាំងនៃសាមគ្គីភាព ស្មារតីមិនចេះចុះញ៉មនិងសេចក្តីប្រាថ្នាងើបឈានឡើងរបស់ប្រជាជាតិវៀតណាម។ ស្នាដៃនេះមិនត្រឹមតែ ជាកិត្តិយសដ៏ធំធេងសម្រាប់តារាចម្រៀង Duc Phuc ផ្ទាល់ប៉ុណ្ណោះទេ ថែមទាំង ជាមោទនភាពរួមនៃតន្ត្រីសហសម័យ និងវប្បធម៌វៀតណាមទៀតផង។
លោកនាយករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា ជ័យជំនះនៅ Intervision ២០២៥ នឹងជាកម្លាំងចលករសម្រាប់តារាចម្រៀង Duc Phuc និយាយដោយឡែក និងជួរអ្នក អក្សរសាស្ត្រ សិល្បករវៀតណាមនិយាយរួម បន្តលើកកំពស់ទេពកោសល្យរបស់ខ្លួន ច្នៃប្រឌិតដោយឥតឈប់ឈរ រួមចំណែកយ៉ាងសកម្មដល់ឧស្សាហកម្មតន្ត្រីរបស់ ប្រទេសជាតិ ហើយផ្សព្វផ្សាយវប្បធម៌វៀតណាមទៅកាន់ពិភពលោក។
មុននោះ នាយប់ថ្ងៃទី ២០ ខែកញ្ញា នៅកីឡដ្ឋាន Live Arena ក្នុងទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី តារាចម្រៀង Nguyen Duc Phuc តំណាងវៀតណាម បានឈ្នះជើងឯកនៃការប្រកួតតន្ត្រីអន្តរជាតិ Intervision ២០២៥៕