ព័ត៍មាន

លោកនាយករដ្ឋមន្ត្រីបញ្ជាណែនាំឲ្យជំនះពុះពារជាបន្ទាន់ចំពោះផលវិបាកបណ្តាលពីទឹកជំនន់នៅតំបន់ភាគកណ្តាល

លោកនាយករដ្ឋមន្ត្រីបញ្ជាណែនាំឲ្យជំនះពុះពារជាបន្ទាន់ចំពោះផលវិបាកបណ្តាលពីទឹកជំនន់នៅតំបន់ភាគកណ្តាល

(VOVWORLD) - នៅព្រឹកថ្ងៃទី ២៩ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់ជាមួយក្រសួង និងស្ថាប័ននានា ដើម្បីពិភាក្សាលើដំណោះស្រាយជំនះពុះពារយ៉ាងឆាប់រហ័សចំពោះផលវិបាកបណ្តាលពីទឹកជំនន់ប្រវត្តិសាស្ត្រនៅក្នុងបណ្តាខេត្តភាគកណ្តាល។ កិច្ចប្រជុំនេះត្រូវបានផ្សាយផ្ទាល់ទៅកាន់ខេត្ត Quang Tri និង Quang Ngai ទីក្រុង Hue និងទីក្រុង Da Nang។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រី បានស្នើឲ្យក្រសួងហិរញ្ញវត្ថុ បង្ហើយភ្លាមៗ ការផ្តល់ថវិកាចំនួន ១៥០ ពាន់លានដុង (ជាង ៥.៧០០.០០០ ដុល្លារអាមេរិក) ទៅឱ្យទីក្រុង Hue និងប្រាក់ចំនួន ១០០ ពាន់លានដុង (៣.៨០០.០០០ ដុល្លារអាមេរិក) ទៅឱ្យខេត្ត Quang Ngai និងខេត្ត Quang Tri ដើម្បីជំនះពុះពារផលវិបាកបណ្តាលពីភ្លៀងទឹកជំនន់។

លោកនាយករដ្ឋមន្ត្រីស្នើឱ្យក្រសួង ស្ថាប័ននានា និងមូលដ្ឋាន ចងក្រងនិងធ្វើបច្ចុប្បន្នភាពព័ត៌មានខូចខាតបឋម និងរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច។

“តម្រូវឲ្យគណៈកម្មាធិការបក្ស និងអាជ្ញាធរចុះទៅសួរសុខទុក្ខ លើកទឹកចិត្តនិងជួយឧបត្ថម្ភដល់ប្រជាជន ជាពិសេសគ្រួសារដែលមានអ្នកស្លាប់ ឬបាត់ខ្លួន ជនចាស់ជរាគ្មានទីពឹងដែលមានស្ថានភាពលំបាក អនុវត្តគោលនយោបាយជួយឧបត្ថម្ភល្អបំផុតសម្រាប់ប្រជាជនជាបន្ទាន់។ បន្តរៀបចំការផ្លាស់ទីលំនៅ និងការជម្លៀសប្រជាជនចេញពីតំបន់គ្រោះថ្នាក់ តំបន់ដែលមានហានិភ័យនៃការរអិលបាក់ដី ទឹកជំនន់ភ្លាមៗ; ត្រូវតែមានការតាំងចិត្តខ្ពស់ ធានាស្បៀងអាហារ សម្ភារៈប្រើប្រាស់ចាំបាច់សម្រាប់ប្រជាជន”។

លោកនាយករដ្ឋមន្ត្រីបានដឹកនាំក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ក្រ សួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ណែនាំសាជីវកម្មដូចជា EVN, VNPT, Viettel... ឱ្យដោះស្រាយបញ្ហាឱ្យបានឆាប់រហ័ស ដើម្បីស្តារការផ្គត់ផ្គង់ថាមពល និងសញ្ញាទូរគមនាគមន៍ឡើងវិញ ដើម្បីធានាថា ប្រជាជនទទួលបានព័ត៌មានពេញលេញ ទាន់ពេលវេលា និងត្រឹមត្រូវ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.